ព័ត៌មានជាតិ

គណ:ធិការសាខា ខេត្តព្រៃវែង អញ្ជើញជាអធិបតី ក្នុងវិធីប្រគល់ ទទួលថវិកា វិភាគទានពីអនុប្រធានកិត្តិយសសាខា និងសប្បុរសជន រួមមាន៖

(ខេត្តព្រៃវែង) នៅថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលថវិកាវិភាគទានពីអនុប្រធានកិត្តិយសសាខា និងសប្បុរសជន រួមមាន៖
១.ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថវិកាចំនួន ៤០០,០០០ រៀល ២.ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថវិកាចំនួន ៤០០,០០០ រៀល
៣.លោកជំទាវ លៀង ស្រីម៉ុល អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថវិកាចំនួន ៤០០,០០០ រៀល
៤.ឯកឧត្តម ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថវិកាចំនួន ៤០០,០០០ រៀល
៥.ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថវិកាចំនួន ៤០០,០០០រៀល
៦.ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ថវិកាចំនួន ៤០០,០០០រៀល
៧.ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងសហការី ថវិកាចំនួន ៩,០០០,០០០រៀល
៨.ឯកឧត្ដម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រៃវែង និងសមាជិក ថវិកាចំនួន ៥០០ដុល្លារ ៩.លោកជំទាវ សំ ចាន់ថា នាយិកាក្រុមហ៊ុនអង្គរសុខសែនជ័យ ថវិកាចំនួន ១,០០០ដុល្លារ
១០.លោកស្រី អ៉ឹម សុផាន់ណារិទ្ធ ថវិកាចំនួន ១,០០០ ដុល្លារ

-ថវិកាសរុបរួមប្រាក់រៀលចំនួន ១១,៤០០,០០០រៀល និងប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារ ។

ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលបានជួយឧបត្ថម្ភដល់សាខា ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ចំពោះការចូលរួមវិភាគទាន ថវិកា សម្ភារៈពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងក្នុង និងក្រៅ ខេត្តជាបន្តបន្ទាប់ទៀត។ សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សូមទំនាក់ទំនងៈ
១-ឯកឧត្តម ឧកញ៉ា សុខ ផេង 012 955 336
២-លោកស្រី អ៊ុក មាសសូលីណា 012 772 219

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។