ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព បើធ្លាប់ចេញចូលធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ និងរោងចក្រ ម៉ូរ៉ូហ្វូជី (ខេមបូឌា)

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដើម្បីអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ និងរោងចក្រ ម៉ូរ៉ូហ្វូជី (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព។

– បើសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ-១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

– សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។