ព័ត៌មានជាតិ

កម្ពុជា ​រកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន៦៤៩នាក់ និងជាសះស្បើយ៦២៦នាក់ ខណៈមរណៈភាពថ្មី៤នាក់

(ភ្នំពេញ) ក្រសួងសុខាភិបាល រហូតដល់ថ្ងៃទី២៧ឧសភា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៤៩នាក់​(ឆ្លងសហគមន៍​ ​៦៣៣​នាំចូល១៦)និងមានជាសះស្បើយ​៦២៦នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២៧៦៣៨នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន២០៣៩៨នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៤នាក់​សរុប​ស្លាប់១៩៤នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។