ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពី ផែនការឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(កំពង់ចាម) នៅសាលប្រជុំសសរ១០០ សម្តេចតេជោ ព្រឹកថ្ងៃសៅរ៍ ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៥​ ឆ្នាំ​២០២២​ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងឯកឧត្ដម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក -ឃុំ សង្កាត់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍- សមាជិកគណៈកម្មធិការបក្សខេត្ត រួមនឹងថ្នាក់ដឹងនាំគណបក្សនៅថ្នាក់មូលដ្ឋានមួយចំនួន។ (ចៅ វង្ស I.K. Team.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។