ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំមន្ត្រី ក្រោមឱវាទ ចុះត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយសួនច្បារ ច្រាំងទន្លេ!

(ភ្នំពេញ)នៅរសៀលថ្ងៃច័ន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តោយសួនច្បារ និង ច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ហើយបានអនុវត្តការងារជាក់ស្តែង ដើម្បីពង្រឹងលើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យសាធារណៈ តាមបណ្តោយច្រាំងទន្លេជាពិសេសតំបន់ខាងមុខព្រះបរមរាជវាំង ដែលជាតំបន់អភ័យភូមិ ។

ក្នុងនោះជាគោលការណ៍ លោក អភិបាល បានចាត់អោយកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ ដោយមិនអនុញ្ញាអោយចតតាមច្រាំងទន្លេ រួមទាំងការនេសាទផ្សេងៗ និង បានចាត់អោយមន្ត្រីពាក់ព័ន្ធ ត្រូវ ចុះត្រួតពិនិត្យជាប្រចាំតាមសួនច្បារច្រាំងទន្លេ ការលក់ដូរផ្សេងៗ រួមទាំងការចតយានយន្ត ដែលបង្ករអោយបាត់បង់ស្តាប់ធ្នាប់សាធារណៈផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។