ព័ត៌មានជាតិ

សម្ដេច ហេង សំរិន អបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា

(ភ្នំពេញ) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ។ ជារៀងរាល់ឆ្នាំកម្ពុជារួមនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ តែងប្រារព្ធពិធីមីទ្ទីងក្នុងទ្រង់ទ្រាយធំនៅគ្រប់កន្លែង ដើម្បីចូលរួមអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺរាតត្បាតកូវីដ-១៩ បានរារាំងមិនឱ្យយើងអាចប្រារព្ធពិធីជួបគ្នាដូចសព្វដងនោះទេ។

សម្ដេចអគ្គមហាពញាចក្រី កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទាំងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆាំងរាល់អំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងការជួញដូរពលកម្មក្នុងគ្រប់ទម្រង់មកលើកុមារ។

នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ មើលថែទាំកុមារឲ្យខ្លាំងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការយកចិត្តទុកដាក់ ថែទាំ និងវិនិយោគលើកុមារនាថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិយើងនាពេលអនាគត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។