ព័ត៌មានជាតិ

លោក សុខ ពេញវុធ ដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និង បង្ក្រាបទីតាំង ក្លឹបកំសាន្តបារបារាំង និងអាជីវកម្មផ្សេងទៀត!

(ភ្នំពេញ) នៅយប់ថ្ងៃពុធ ៧រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទីយប់ ដល់ម៉ោង ១១,០០នាទីយប់ លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បែងចែកជា០៣ក្រុមដឹកនាំដោយលោក-លោកស្រី អភិបាលរងខណ្ឌ ចុះត្រួតពិនិត្យ និង បង្ក្រាបទីតាំងអាជីវកម្ម ហាមឃាត់រួមមាន៖ ក្លឹបកំសាន្តបារបារាំង និងអាជីវកម្មផ្សេងៗទៀតដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជារក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ ។
ជាលទ្ធផល: ក្រុមការងារបានសម្រេចបិទអាជីវកម្ម ភោជនីយដ្ឋាន ដែលមានបើកភ្លេងកំដរ នាពេលរាត្រី បានចំនួន០២ទីតាំង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ជ័យជំនៈ ដកហូតសំភារៈល្មើស រួមមានតុចំនួន០២ កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។