ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលយើងបានប្រែក្លាយពីអតីតសណ្ឋាគាមេគ្គង ទៅជាមន្ទីពេទ្យ មេគ្គងកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលយើងបានប្រែក្លាយពីអតីតសណ្ឋាគាមេគ្គង ទៅជាមន្ទីពេទ្យ មេគ្គងកំពង់ចាម ដើម្បីជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ឬកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩។ ហើយមន្ទីរពេទ្យខាងលើនេះអាចដាក់បានអ្នកជំងឺរាប់រយនាក់ ហើយក៏ជាប្រភេទអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរផងដែរ ដូច្នេះយើងបានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេដែលមានផ្ទុកកូវីដ-១៩ ដែលធ្វើការសម្រាលបានដោយជោគជ័យផងដែរ ដោយហេតុថាយើងមានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។ ដូច្នេះចាំបាច់ចំពោះមុខគឺជាការស្នើរសុំការជួយគាំទ្រឧបត្ថម្ភបំពាក់នូវសម្ភារៈណាដែលកាន់តែទំនើបជាងនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យមន្ទីពេទ្យ មេគ្គងកំពង់ចាម ក្លាយទៅជាកន្លែងទទួលព្យាបាលជំងឺកម្រិតធ្ងន់ ឬជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ប្រកបដោយគុណភាព។ ហើយជាមួយគ្នានេះយើងក៏បានសម្រេចកែច្នៃវិទ្យាល័យមួយកន្លែងនៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ ឲ្យទៅជាកន្លែង ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយយើងធ្វើការបំពាក់គ្រែបានជាង ១.០០០ គ្រែ ដែលអាចដាក់អ្នកជំងឺបាននៅទីនោះ។ ដូច្នេះយើងបានជួយគ្នាគ្រប់គ្រងស្ថានការកូវីដ-១៩ បានហើយ។

មកដល់ពេលនេះយើងបានជួបបញ្ហាយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលកើតឡើងនៅក្នុងព្រឹត្តិការណ៍២០-កុម្ភៈ ហើយក៏គ្មានអ្វីដែលប្រសើរជាងការរកឃើញវិមានកូវីដ-១៩ហើយ ឆាប់យកមកព្យាបាល និងការជម្រុញការធ្វើចត្តាឡីស័ក្កទៅតាមទីកន្លែងមណ្ឌលដែលយើងបានរៀបចំរួច។

ប្រសាសន៍ខាងលើនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងជំនួបប្រជុំ ពិភាក្សាលើការងារចាំបាច់មួយចំនួន ជុំវិញវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា។ ចៅ វង្ស I.K.Team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។