ព័ត៌មានជាតិ

នាំយកអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ ជូនរដ្ធបាលខេត្តព្រៃវែង ដើម្បីប្រយុទ្ធប្រចាំនឹងជំងឺកូវីដ-១៩!

(ខេត្តព្រៃវែង) នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដែលបានឧបត្ថម្ភអង្ក ចំនួន៣តោន អាវការពារ ចំនួន១០០អាវ ទឹកត្រី ចំនួន៥៨យួរ ថ្នាំនិងច្រាសដុះធ្មេញ ចំនួន៣០០ឈុត របាំងមុខការពារ ចំនួន៥០ របាំងមុខ ទឹកសុទ្ធ ចំនួន២០០យួរ ម៉ាស ចំនួន៥០,០០០ម៉ាស និងជេលដបធំ ចំនួន៦០ដប ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត និងតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈដែលពិភពលោក ក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងការរីករាលដាលដោតជំងឺកូវីដ-១៩ នេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជូនពរដល់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។