ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានចាត់ឲ្យក្រុមការងារ នាំយកអំណោយ ស្បៀងនិងថវិកា ទៅប្រគល់ជូនដល់គ្រួសារដែលខ្វះស្បៀង ចំនួន១៨គ្រួសារ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានពិនិត្យឃើញ ប្រជាពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ រស់នៅឃុំទ្រានកំពុងធ្វើចត្តាឡីស័កតាមផ្ទះ និងបានជួបប្រទះនឹងការខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ នៅថ្ងៃទី០៥ មិថុនា ២០២១ នេះ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាត់ឲ្យឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួង រួមជាមួយក្រុមការងារថ្នាក់ស្រុកចុះជួយឃុំទ្រាន និងអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល ឲ្យនាំយកអំណោយស្បៀងនិងថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពុងសៀម ទៅជូនដល់គ្រួសារដែលខ្វះខាតស្បៀង ចំនួន១៨ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១យួ ទឹកដោះគោសម្រាប់កូនក្មេងអាយុ១ឆ្នាំ និងថវិកាមួយចំនួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។