ព័ត៌មានជាតិ

គ្រួសារក្រីក្រចំនួន០៦គ្រួសារ និងគ្រឿងឧបភោគឧបរិភោគ និងថវិកា បានទទួលអំណោយដ៍ថ្លៃថ្លាពី ឯកឧត្តម វេង សាខុន និងលោកជំទាវ

(ភ្នំពេញ) ដោយពិនិត្យឃើញពីការខ្វះខាតខាងជីវភាពរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សារិទ្ធ អភិបាល នៃគណ:អភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក អោក បូឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ រួមជាមួយអាជ្ញាធរភូមិ ឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកប្រធានមណ្ឌលសុខភាព បានអញ្ជើញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ទៅចែកជូនដល់គ្រួសារក្រីក្រចំនួន០៦គ្រួសារនៅភូមិត្របែងថ្មី ភូមិផ្អាវ និងភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ ដោយមួយគ្រួសារៗទទួលបាន អង្ករ០១បេ មី ទឹកត្រី ទឹកស៊ីអី ត្រីខ និង ថវិកាមួយគ្រួសារៗទទួលបាន ៣០ ០០០ រៀល ដោយឡែកមួយគ្រួសារទទួលបានថវិកា ១០០ ០០០ រៀល។ នៅថ្ងៃដដែលនេះ ក្រុមយុវជនគណបក្សស្រុក និង គណបក្សឃុំនាងទើត បាននាំយកអំណោយ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ និង សប្បុរសជននានា ទៅជូនពលករ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កក្នុងវត្តរោង ឃុំនាងទើត ចំនួន ១២ នាក់ ក្នុងមួយនាក់ទទួលបាន អង្ក១០គីឡូក្រាម ទឹកសុទ្ធ១យួរ និងគ្រឿងឧភោគបរិភោគមួយចំនួនទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។