ព័ត៌មានជាតិ

ប្រជាពលរដ្ឋត្រូវគោរពវិធានការ ៣កុំ និង៣ការពារ ជាប្រចាំ !

កំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំស្រុកជលគិរី ដឹកនាំដោយលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ១៩គ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០គ្រួសារ នៅក្នុងឃុំពាមឆ្កោក និងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក ហៃ មនោរម្យ បានណែនាំដល់បងប្អូនដោយក្នុងអំឡុងពេលនេះត្រូវរស់នៅក្នុងផ្ទះ ត្រូវមានអនាម័យដូចជា លាងដៃឱ្យបានស្អាត ពាក់ម៉ាស់ជាប្រចាំ ហូបបាយ គេង និងងូតទឹក ដាច់ដោយឡែកពីក្រុមគ្រួសារ ពិសេសត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល បើមានអាការ:មិនស្រួល ត្រូវរាយការណ៍ទៅមេភូមិ ជាបន្ទាន់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។