ព័ត៌មានជាតិ

លោកស្រី ប៉ាង ដានី ប្រកាសផ្ទេរភារកិច្ចអភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម !

(កំពង់ចាម)៖ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម ។

សូមបញ្ជាក់ថា លោក ជៀម វុត្ថា ដែលត្រូវបានផ្ទេរភារកិច្ច ពីអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ មកជាអភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម ។

នាឱកាសនោះដែរ លោកស្រី ប៉ាង ដានី បានមានប្រសាសន៍ផ្ដាំផ្ញើចំពោះ លោក ជៀម វុត្ថា ដែលត្រូវបានផ្ទេរភារកិច្ច និងចូលកាន់តំណែង ជាអភិបាលរងក្រុងកំពង់ចាម នាពេលនេះ គឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន និងត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ. ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍នូវកិច្ចការមួយចំនួនដូចជា អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល ត្រូវមានចិត្តអំណត់អត់ធន់នឹងការងារ មានមនសិកា និងឆន្ទៈ ត្រូវមានសាមគ្គីភាពល្អក្នុងអង្គភាព និងកិច្ចសហការ ទំនាក់ទំនងល្អក្នុងនិងក្រៅអង្គភាព ត្រូវខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងការចុះមូលដ្ឋាន ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។