ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានធ្វើពិធីសូត្រមន្ត ឧទ្ទិសកុលជូនដល់លោកឪពុក សម្ដេចអគ្គមហាធម្មពោធិសាល ជា សុិម និងអ្នកម្ដាយ ដែលពិធីបានប្រារព្វនៅវត្តមុន្នីប្រសិទ្ធិវង្ស និងវត្តវាលស្បូវ

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ និងទី៩ ខែមិថុនានេះ ក្រុមគ្រួសារទាំងមូលតែងប្រាព្ធពិធីបុណ្យជូនលោកឪពុកនិងអ្នកម្ដាយ ដោយក្នងបរិបទកូវីដ-១៩នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានធ្វើពិធីសូត្រមន្ត ឧទ្ទិសកុសលជូនដល់លោកឪពុក សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងអ្នកម្តាយ ញ៉ែម សឿន ជា ស៊ីម ដែលពិធីបានប្រារព្ធនៅវត្តមុន្នីប្រសិទ្ធវង្ស និងវត្តវាលស្បូវ។

បុណ្យកុសលទាំងឡាយដែលឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ បានធ្វេីនៅថ្ងៃនេះ សូមជូនដល់មន្រ្តីរាជការ កងកម្លាំងទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ជាពិសេសបងប្អូនជាអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងទាំងអស់ឆាប់បានជាសះស្បើយ និងសូមជូនបុណ្យកុសលដល់កងទ័ពអាវ ស ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន អនុវត្តភារកិច្ចទទួលបានជោគជ័យ និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។