ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ÷រងខ្យល់កន្ត្រាក់កើតឡើង បណ្ដាលអោយផ្ទះប្រជាពលរដ្ធចំនួន២៧ខ្នងបានរងខូចខាត

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ០៤ រហូតដល់ ទី០៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅក្នុងស្រុកទាំងបី គឺស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ស្រុកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុកជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន បានទទួលរងខ្យល់កន្ត្រាក់កើតឡើង បណ្តាលអោយផ្ទះប្រជាពលរដ្ឋ ចំនួន ២៧ ខ្នងបានទទួលរងការខូចខាតបន្តទៀត ដែលក្នុងនេះ រួមមាន៖
១) ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៖
 ឃុំគោកស្រុកមានចំនួន ១២ខ្នង
 ឃុំតំបែរ មានចំនួន ១០ខ្នង និង
 ឃុំចុងជាចមានចំនួន ១ខ្នង។
២) ស្រុកកំពង់សៀម ខេត្តកំពង់ចាម៖
 យុំទ្រាន ចំនួន ០១ខ្នង និង
 ឃុំអូរស្វាយ ចំនួន០១ ខ្នង ។
៣) ស្រុកជើងព្រៃ ខេត្តកំពង់ចាម៖
 ឃុំព្រៃចារ ចំនួន ០២ ខ្នង ។
ក្រោយពីទទួលដំណឺងស្តីពីការខូចខាតនេះ អភិបាលនៃគណៈអភិបាលស្រុក ទាំងបី រួមជាមួយសហការី នៅមូលដ្ឋាន បានចុះជួយផ្តល់សំភារ និងថវិកា ជូនប្រជាពលរដ្ឋដើម្បីធ្វើការជួយជុលជាបន្ទាន់ ដោយបានប្រើប្រាស់មូលនិធិ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទាំងបី ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។