ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងសហការីបានបន្តដំណើរតាមរយ:ត្រាក់ទ័រមកចំណុចប្រឡាយព្រែក នៅឃុំចំណោមស្រុកមង្គលបុរី

បន្ទាប់ពីពិធីចែកពូជស្រូវជូនប្រជាកសិករចំនួន ២៩៨គ្រួសារនៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី ត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរតាមរយៈត្រាក់ទ័រមកចំណុចប្រឡាយព្រែក នៅឃុំចំណោម ស្រុកមង្គលបុរី ដើម្បីពិនិត្យផ្ទាល់នៃស្ថានភាពទឹកជំនន់ ដែលកំពុងប៉ះពាល់ ខូចខាតដំណាំស្រូវវស្សារបស់ប្រជាកសិករលើផ្ទៃដីជាង ៤ ០០០ហិកតា និងលទ្ធភាពស្តារឡើងវិញជូនពួកគាត់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឲ្យត្រៀមពូជស្រូវស្រាល OM 5451 និងពូជពោតផ្អែមមកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាដល់ប្រជាកសិករក្នុងតំបន់នេះបន្ទាប់ពីទឹកបានស្រកចុះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។