ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ ទទួលការឧបត្ថម្ភ ពីសប្បុរសជន ដើម្បីជួយគាំទ្រដល់បងប្អូនប្រជាពលរដ្ធ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ធបាលខេត្ត

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលកំពង់ចាម ដោយការជឿជាក់ និងទំនុកចិត្ត ញាំងឲ្យសប្បុរសជនជាបន្តបន្ទាប់ចូលរួមឧបត្ថម្ភ ជាសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ រួមនឹងថវិកា ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលខេត្ត អញ្ជើញទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រួមមាន៖
-សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម និងត្បូងឃ្មុំ ម៉ាស់ ២៥០០ម៉ាស់ និងឃីត ១០៥
– លោក លាង តំណាងក្រុមហ៊ុន សម្បត្តិធំ ឯ.ក និងលោកស្រី ថវិកាចំនួន១,៥០០,០០០រៀល
-គណៈអាជីវករផ្សារបឹងកុក ក្រុងកំពង់ចាម ទឹកបរិសុទ្ធចំនួន ១០០យួរ
-លោក មាង ម៉េងហួន និងលោកស្រី ថវិកា ២.០០០.០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។