ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី និងជាសាខាក្នុងខេត្ត

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី ខេត្តកំពង់ចាម ដឹកនាំដោយលោក ចេង សុផល នូវថវិកាចំនួន ៥.០០០ ដុល្លារ (ប្រាំពាន់ដុល្លារ) ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហម ខេត្តកំពង់ចាម។

នៅក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត​កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលបំផុត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។