ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលក្រាបថ្វាយបង្គំ សាកសួរសុខទុក្ខ ព្រះគ្រូចៅអធិការវត្ត ជោត្តពន ស្ថិតនៅក្នុងឃុំស្តៅ ស្រុកកងមាស និងបានប្រគេននូវទេយ្យវត្ថុ រួមនឹងបច្ច័យមួយចំនួនទៀត

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ មិថុនា ២០២១ មុនពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចាប់ផ្ដើមនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលក្រាបថ្វាយបង្គំ សាកសួរសុខទុក្ខ ព្រះគ្រូចៅអធិការវត្ត ជោត្តពន ស្ថិតនៅក្នុងឃុំស្តៅ ស្រុកកងមាស និងបានប្រគេននូវទេយ្យវត្ថុ រួមនឹងបច្ច័យមួយចំនួនរបស់ឯកឧត្តមផងដែរ។
ឆ្លៀតឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា និងព្រះគ្រូចៅអធិការវត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមទូងស្គរជ័យ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ប្រជាជនក្នុងខេត្តកំពង់ចាម និងប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសសូមឱ្យវីរុសមហាប្រល័យកូវីដ-១៩ រលាយបាត់ពីទឹកដីសុវណ្ណភូមិដ៏បវរនៃយើង។🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។