ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ចង់ចែករំលែកជូនសាធារណជន បានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា

(ភ្នំពេញ) យោងតាមបទពិសោធន៍ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានកន្លងមក ថ្ងៃនេះ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ចង់ចែករំលែកជូនសាធារណជន បានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រាស់ពេលវេលា ជិតមួយឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។ តាមរយៈបទពិសោធន៍ដែលយើងទទួលបានដូចបានបញ្ជាក់ជូននេះ ខ្ញុំមានបំណង ចង់ឲ្យប្រជាពលរដ្ឋជាកសិករ បើកបេះដូងឲ្យទូលាយក្នុងការទទួលយកលក្ខខណ្ឌតម្រូវទីផ្សារ ដោយត្រូវសហការជាមួយក្រសួង ដើម្បីធ្វើឲ្យសម្រេចបំណងប្រាថ្នារបស់កសិករម្នាក់ៗ ចង់ទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈនៃការនាំផលិតផលកសិកម្មរបស់យើងនាពេលបច្ចុប្បន្ន និងនាពេលអនាគត់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។