ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី៧៖ គម្រោងកម្មវិធីបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច

[. ប្រវត្តិនៃគម្រោង៖

គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចគឺជាគម្រោងដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីចែកដីដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដី និងមានដីតាមរយៈ សម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និង ក្រុមងាយរងគ្រោះ។
គម្រោងការបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាម មូលដ្ឋានឃុំដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ប្រជាពលរដ្ឋក្រីក្រសម្រាប់ក្នុងគោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការដាំដុះដំណាំ ការចិញ្ចឹមត្រី-សត្វ តាមគ្រួសារដែលផ្តួចផ្តើមដោយឃុំនិងសមាជិករបស់ខ្លួនរួមមាន៖
1) ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយនិងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លី តិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង
2) ណែនាំនិងអនុវត្តដំណើរការដោយតម្លាភាពនិងស្តង់ដារដើម្បីពង្រីក ការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើមឡើងនៅមូលដ្ឋាន។
គម្រោងនេះត្រូវបានចាប់អនុវត្តជាបន្តបន្ទាប់ដោយបានធ្វើការបែងចែកជា៣ដំណាក់កាល គឺ៖
ដំណាក់កាលទី១ (LASED I) ឆ្នាំ២០១២-២០១៦
ដំណាក់កាលទី២ (LASED II ឆ្នាំ២០១៦-២០២១
ដំណាក់កាលទី៣ (LASED III) ឆ្នាំ២០២០-២០២៦
គម្រោង LASED ទាំងបីដំណាក់កាល បានទទួលកម្ចីឥណទានសម្បទានពីធនាគារពិភពលោក សម្រាប់អនុវត្តន៍ផែនការ៥ឆ្នាំបន្តបន្ទាប់មក និងបន្តរយៈពេល៥ឆ្នាំបន្ថែមទៀតក្នុងដំណាក់កាលទី៣ ។ សូមបញ្ជាក់ថាគម្រោងកម្មវិធីនេះបានចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។

II. គម្រោង ដំណាក់កាលទី២ (LASED II ឆ្នាំ២០១៦-២០២១)
គម្រោងមានសមាសភាគសំខាន់ៗចំនួនពីរ រួមនឹងសមាសភាគឆ្លើយតបការសង្គ្រោះបន្ទាន់ដែលបានគ្រោងទុក ដូចបានសង្ខេបដូចខាងក្រោម៖
1. សមាសភាគទីមួយ៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការប្រកបរបរចិញ្ចឹមជីវិត
1) ការធ្វើផែនការវិនិយោគលើសម្បទានដីសង្គមកិច្ច និងការចាត់អាទិភាព
2) ការៀបចំដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
 ការផ្តល់ដំណោះស្រាយជាជំនួយដល់អ្នកទទួលផលដីធ្លីថ្មី (កញ្ចប់ស្តង់ដារដែលត្រូវធ្វើលទ្ធកម្មដោយលេខាធិការដ្ឋាន គ.ជ.អ.ប)
 ការផ្តល់ជំនួយរៀបចំដីបឋមរួមទាំងការដាំដំណាំគម្របដីដំបូង និង
 ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធផលិតភាពសហគមន៍ និងសង្គម ដូចជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ សាលារៀន ។ល។
3) ការអភិវឌ្ឍផ្នែកកសិកម្ម និងជីវភាព
 ការអនុវត្តការរៀបចំសហគមន៍ និងសកម្មភាពអភិវឌ្ឍន៍នានា
 ការផ្តល់ការគាំទ្រសេវាកសិកម្ម និងការផ្សព្វផ្សាយតាមវិធីសាស្ត្រអ្នកផ្តល់សេវាកសិកម្មចម្រុះ
 ការបង្កើតទីកន្លែងសម្រាប់ធ្វើបង្ហាញ និងកសិដ្ឋានគំរូដែលគ្រប់គ្រងដោយកសិករ។
 ការបង្កើត និង/ឬ ការពង្រឹងការរៀបចំកសិករ សហគមន៍កសិកម្ម ក្រុមផលិតកម្ម ទីផ្សារ និងក្រុម ទទួលផលប្រយោជន៍សហគមន៍ផ្សេងទៀត។
 ការបង្កើតមូលនិធិសហគមន៍សម្រាប់ការអភិវឌ្ឍ និងការផ្តល់ជំនួយសហគមន៍។

2. សមាសភាគទីពីរ៖ ការគ្រប់គ្រងគម្រោង
សមាសភាគនេះជួយគាំទ្រការផ្តល់ជំនួយបច្ចេកទេស និងប្រតិបតិ្តការសម្រាប់ការងាររដ្ឋបាល និងការសម្របសម្រួលគម្រោងទូទៅ

3. សមាសភាគទីបី៖ ការឆ្លើយតបសង្គ្រោះបន្ទាន់ដោយមានការបម្រុងទុក
សមាសភាគបណ្តោះអាសន្ននេះត្រូវបានបន្ថែមនៅក្នុងគម្រោង ដែលអនុញ្ញាតឱ្យមានការបែងចែកឡើងវិញដ៏ឆាប់នូវមូលនិធិឥណទាន ក្នុងឱកាសដែលមានការសង្គ្រោះបន្ទាន់។

4. លទ្ធផលសម្រេចបាន
1) សមាសភាគទីមួយ៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការប្រកបរបរចិញ្ចឹមជីវិត
 ការធ្វើផែនការវិនិយោគលើសម្បទានដីសង្គមកិច្ច និងការចាត់អាទិភាព
 សិក្សាប្រព័ន្ធក្សេត្របរិស្ថាន និងចំណាត់ថ្នាក់និងសិក្សាគុណភាពដីនៅក្នុងទីតាំងដីសម្បទានសង្គមទាំង១៤ទីតាំង ចដែលមានប្រភេទដីព្រៃខ្មែរ ប្រទះឡាង បាកាន ឡាបានសៀក កំពង់សៀម មានpH ចន្លោះ ពី៥ ទៅ៧ ។ គម្រោងបានផ្សព្វផ្សាយទិន្នន័យវិភាគគុណភាពដីនេះដល់សម្បទានិកដែលជំរុញឱ្យសម្បទានិកពង្រីកផ្ទៃដីដាំដុះដំណាំពិសេសដំណាំស្វាយចន្ទីលើផ្ទៃដីចំនួន ៩២% នៃផ្ទៃដីកសិកម្មសរុបដែលគម្រោងបានផ្តល់អោយ។
 វិភាគសេដ្ឋកិច្ចលើផលចំណូលកសិកម្មរបស់គ្រួសារសម្បទានិកចំណូលដុលសរុបរបស់សម្បទានិកមានរហូតដល់ ៣,១៤៦,២៣៤.៦៦ដុល្លារ ក្នុងនោះចំណូល ដុលពីដំណាំស្វាយចន្ទី ស្មើនឹង៩៧៨ ដុល្លារ ក្នុងមួយហិចតា ចំណូលដុលពីដំណាំដំឡូងមី ស្មើនឹង ៧៤៦ ដុល្លារ និង ចំណូលដុលពីដំណាំស្រូវ ស្មើនឹង ៤៦៩ ដុល្លារ ក្នុងមួយហិចតា។
 ការៀបចំដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
 ការអភិវឌ្ឍផ្នែកកសិកម្ម និងជីវភាព
 ធ្វើបង្ហាញបច្ចេកទេសការចិញ្ចឹមមាន់បានចំនួន២៧៩បង្ហាញ បង្ហាញដំណាំបន្លែចំនួន២០៣បង្ហាញ បង្ហាញប្រព័ន្ធកសិកម្មចម្រុះចំនួន៦៨បង្ហាញ បង្ហាញបច្ចេកទេសចិញ្ចឹមត្រីចំនួន៣២បង្ហាញ និងបង្ហាញបច្ចេកទេសដាំដំឡូងមីចំនួន ៣បង្ហាញ សរុបចំនួន ៥៨៥ បង្ហាញ។
 បណ្តុះបណ្តាលបច្ចេកកសិកម្មសរុបចំនួន៨០២វគ្គមានអ្នកចូលសរុបចំនួន២៤,៤៩១នាក់(ស្រី្តចំនួន១៤,៥៧០នាក់ដែល៨៨%នៃចំនួនសិក្ខាកាម និងគ្រួសារសម្បទានិកចំនួន៧៥% ពេញចិត្ត និងអនុវត្តតាមបច្ចេកទេសកសិកម្មទាំងនោះ។
 បង្កើតភ្នាក់ងារសុខភាពសត្វភូមិចំនួន១៣នាក់ (មួយនាក់ក្នុងមួយទីតាំងដីសម្បទានសង្គមកិច្ច) និងភ្នាក់ងារផ្សព្វ ផ្សាយកសិកម្មចំនួន ២៦នាក់។ភ្នាក់ងារសុខភាពសត្វភូមិចុះវ៉ាក់សាំងមាន់ សរុបបាន ចំនួន១៤៧,៥៤៨កម្រិត នាំឱ្យអាត្រាមាន់ស្លាប់ថយចុះចំនួន៥០%។
 រៀបចំ បង្កើតសហគមន៍កសិកម្ម ចំនួន ៨ មានសមាជិកសរុបចំនួន ៦៣២នាក់ (ស្រី្ត ៣២៦ នាក់) មានភាគហ៊ុនចំនួន៤,២៦២ហ៊ុន នទុនសរុបចំនួន ៥២,៩៤១ដុល្លារ និងរៀបចំ និងបង្កើត ក្រុមផលិតកសិកម្មចំនួន២២ក្រុមមាន សមាជិកសរុបចំនួន៣៨៥នាក់ (ស្រី១៨៦នាក់) ដែលមានទុនសរុបចំនួន៤២,៩២០ ដុល្លារ។
 សហការណ៏ជាមួយភាគីគម្រោងឯទៀត បន្តគាំទ្របច្ចេកទេស និងពង្រឹងក្រុមទុនបង្វិលចំនួន១០១ក្រុម ដែលមានសមាជិកសរុបចំនួន២១៣៧នាក់(ស្រី១,៣៤១នាក់)។បច្ចុប្បន្នគម្រោងបានទំលាក់ទុនបង្វិលដល់សមាជិកក្រុមដែលក្នុងសមាជិកម្នាក់ៗទទួលបានប្រាក់ចំនួន ១០០ ដុល្លារ។
2) សមាសភាគទីពីរ៖ ការគ្រប់គ្រងគម្រោង
គម្រោងចាប់ផ្តើមពីឆ្នាំ២០១៦ ដល់ ឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសគម្រោង LASEDII នៃអគ្គនាយកដ្ឋានកសិកម្មសម្រេចលទ្ធផលការងារចំនួន៤៥% និងប្រើប្រាស់ថវិកាចំនួន ៣១៣, ២៩៧.៨៥ ដុល្លារ ស្មើនឹង៣០ % នៃផែនការសកម្មថវិកាដែលបានគ្រោង។
៤. បញ្ហាប្រឈម
– ទីតាំងដីសម្បទានមួយចំនួនធំមិនមានប្រភពទឹកគ្រប់គ្រាន់
– មិនទាន់បានអនុវត្តសកម្មភាព និងថវិកាគម្រោងឆ្នាំ២០២១ ពីព្រោះពុំទាន់ទទួលភាពមិនជំទាស់

III. គម្រោង ដំណាក់កាលទី៣ (LASED III ឆ្នាំ២០២១-២០២៦)
សម្រាប់គម្រោង LASED III មានកញ្ចប់ថវិកាសរុបចំនួន ១០៧ លានដុល្លារអាមេរិកក្នុងនោះ៖
1) ឥណទានសម្បទានចំនួន ៩៣ លានដុល្លារអាមេរិក ជាកម្ចីពីធនាគារពិភពលោក និង
2) ថវិកាចំនួន ១៤ លានដុល្លារអាមេរិក បដិភាគពីរាជរដ្ឋាភិបាលកម្ពុជា
គម្រោងកម្មវិធីនេះ ត្រូវបានអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងគ្របដណ្តប់លើខេត្តគោលដៅចំនួន ៩ គឺខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង ដោយផ្តោតលើការវិនិយោគលើការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូចនិងផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន ដែលមានប្រជាកសិករអ្នកទទួលផលសរុប ចំនួន ១៥ ០០០ គ្រួសារ។ គោលបំណងនៃការអភិវឌ្ឍគម្រោងគឺដើម្បីជួយលើកកម្ពស់ដល់អ្នកទទួលផលគោលដៅនៃការប្រើប្រាស់ធនធាន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលបានជ្រើសរើស និងសេវាសង្គមនៅក្នុងសហគមន៍នានានៃគម្រោង។
IV. សមាសភាគគម្រោង៖
គម្រោងកម្មវិធីមានសមាសភាគសំខាន់ៗចំនួនប្រាំដែលបានគ្រោងទុកដោយសង្ខេបដូចខាងក្រោម៖
សមាសភាគទីមួយ៖ ការជ្រើសរើសទីតាំង និងការរៀបចំផនការសម្រាប់អភិវឌ្ឍន៍តំបន់សម្បទាន ដីសង្គមកិច្ច (SIC) និងសហគមន៍ជនជាតិដើមភាគតិច (ICLT)
គម្រោងនឹងអនុវត្តរូបមន្តជ្រើសរើសមុន ត្រូវអភិវឌ្ឍន៍មុន (First come first served basis) ទាំង SLC និង ICLT ទាំងអស់ ក៏ប៉ុន្តែតម្រូវឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនសិន។ ចំពោះទីតាំង ICLT គម្រោងនឹងគាំទ្រគ្រប់ដំណាក់កាលរហូតដល់ចេញប័ណ្ណកម្មសិទ្ធិ។ ទាំង SLC និង ICLT ផែនការប្រើប្រាស់ដីឃុំ ដែល ហៅកាត់ថា CLUP ជាមធ្យោបាយដ៏សំខាន់មួយក្នុងការកំណត់អត្តសញ្ញាណ និងបង្កើតផែនការអភិវឌ្ឍដែលបូកបញ្ចូល ជាមួយនឹងយុទ្ធសាស្ត្រគ្រប់គ្រងដោយចីរភាពនៃធនធានធម្មជាតិ នៅកម្រិតថ្នាក់មូលដ្ឋានតំបន់ក្នុងនោះរាប់បញ្ចូលទាំង ការកំណត់អត្តសញ្ញាណនៃការប្រើប្រាស់ដីដែលសមស្រប និងការស្ដារដីដែលរិចរិលផងដែរ។ លើសពីនេះយុទ្ធសាស្ត្រ សេវាកសិកម្ម ក្នុងនោះរួមមានកសិកម្មវ័យឆ្លាត (Climate Smart Agriculture) នឹងត្រូវអនុវត្តដើម្បីធានានិរន្តរភាព ផលិតកម្មកសិកម្ម និងសន្តិសុខស្បៀងដល់ក្រុមដែលងាយរងគ្រោះបំផុតទៅនឹងបម្រែបម្រួល អាកាសធាតុ ជាពិសេស សហគមន៍ជនជាតិដើមភាគតិច។
ជ្រើសរើសទីតាំងថ្មី និងការធ្វើផែនការវិនិយោគលើសម្បទានដីសង្គមកិច្ចនិងការចាត់អាទិភាព ការរៀបចំដោយ មានការចូលរួម (សម្រាប់ទីតាំងថ្មី) និងការធ្វើបច្ចុប្បន្នភាព(ទីតាំងដែលមានស្រាប់ទាំងអស់) នៃផែនការសម្បទានដី សង្គមកិច្ច រួមទាំងការអង្កេតដីធ្លី ផែនការប្រើប្រាស់ដីធ្លីលំអិតល

សមាសភាគទីពីរ៖ ការៀបចំដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
1) ការផ្តល់ដំណោះស្រាយជាជំនួយដល់អ្នកទទួលផលដីធ្លីថ្មី
2) ការឈូសសំអាតដី និង
3) ការផ្តល់ហេដ្ឋ រចនាសម្ព័ន្ធផលិតភាពសហគមន៍ និងសង្គម ដូចជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច ការផ្គត់ផ្គង់ទឹក និងអនាម័យ ជនបទ សាលារៀន។ល។

សមាសភាគទីបី៖ ការអភិវឌ្ឍផ្នែកកសិកម្មនិងជីវភាព
1) ការផ្ដល់ជំនួយរៀបចំដីបឋមរួមទាំងការដាំដំណាំគម្របដីដំបូង
2) ការអនុវត្តការរៀបចំសហគមន៍ និង សកម្មភាពអភិវឌ្ឍន៍នានា
3) ការផ្ដល់ការគាំទ្រសេវាកសិកម្ម និងការផ្សព្វផ្សាយតាមវិធីសាស្ត្រអ្នកផ្តល់សេវា កសិកម្មចម្រុះដែលត្រូវផ្ដល់ដោយអ្នកសម្របសម្រួលការអភិវឌ្ឍសហគមន៍កសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្ត ដោយមានការគាំទ្រនិងការត្រួតពិនិត្យគុណភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន ការចូលរួមពីវិស័យឯកជនផងដែរ។ មន្ទីរជំនាញថ្នាក់ខេត្តនឹងផ្តល់ការបណ្ដុះបណ្ដាល និងការសម្របសម្រួលដោយ ផ្អែកលើការវាយតម្លៃតម្រូវការតាមបែបចូលរួមស្ដីពីការប្រកបរបរចិញ្ចឹមជីវិត រួមទាំងការបណ្តុះបណ្តាលផ្សេងៗទៀត ជាពិសេសអំពីអាហារូបត្ថម្ភ។ល។
4) ការបង្កើតមជ្ឈមណ្ឌលកណ្ដាលសហគមន៍កសិកម្ម និងកសិដ្ឋានដែលគ្រប់គ្រង ដោយកសិករដើម្បីធ្វើកសិ-ពាណិជ្ជកម្មជាមួយក្រុមហ៊ុនវិនិយោគនានាក្នុង និងក្រៅស្រុក។
5) ការបង្កើត និង/ឬ ការពង្រឹង ការរៀបចំកសិករ សហគមន៍កសិកម្ម ក្រុមផលិតកម្មទីផ្សារ និងក្រុមទទួលផលប្រយោជន៍សហគមន៍ ផ្សេងទៀត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន ឬសហគ្រាសក្នុង និងក្រៅស្រុក។
6) ការ រៀបចំឱ្យមានផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំផ្គូផ្គង់រវាងអ្នកទិញ និងអ្នកផលិតនិងធានាបានអាហារូបត្ថម្ភ ដល់សហគមន៍
7) ការផ្ដល់ជំនួយសហគមន៍ជាទុនបង្វិល។

សមាសភាគទីបួន៖ ការគប់គងគម្រោង សមាសភាគនេះជួយគាំទ្រការផ្ដល់ជំនួយបច្ចេកទេស និងប្រតិបត្តិការសម្រាប់ការងាររដ្ឋបាល និងការសម្រប សម្រួលគម្រោងទូទៅរួមមាន៖
1) ការគ្រប់គ្រងការការពារសង្គមនិងបរិស្ថាន
2) ការរៀបចំផែនការលទ្ធកម្មនិងការគ្រប់គ្រងកិច្ចសន្យា
3) ការគ្រប់គ្រងហិរញ្ញវត្ថុ ការចំណាយនិងសវនកម្ម និង
4) ការត្រួតពិនិត្យតាមដានវាយតម្ល និងការទំនាក់ទំនង។

សមាសភាគទីប្រាំ៖ ការឆ្លើយតបសង្គ្រោះបន្ទាន់ដោយមានការបម្រុងទុក
ដោយសារតែហានិភ័យខ្ពស់នៃព្រឹត្តិការណ៍គ្រោះមហន្តរាយនៅកម្ពុជា សមាសភាគបណ្តោះអាសន្ននេះត្រូវ បានបន្ថែមនៅក្នុងគម្រោងដែលអនុញ្ញាតឱ្យមានការបែងចែកឡើងវិញដ៏ឆាប់នូវមូលនិធិឥណទាន ក្នុងឱកាសដែលមាន ការសង្គ្រោះបន្ទាន់។

V. លទ្ធផលការងារ៖
ក្រោយពីទទួលបាន ការប្រកាសអំពីសុពលភាពនៃកម្ចីលេខ (6706-KH) ពីធនាគារពិភពលោក កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារអនុវត្តគម្រោង LASED III តាមសេចក្តីសម្រេចលេខ ៤៤៣ សសរ.កសក ចុះថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីអនុវត្តគម្រោងកម្មវិធី ។ ដោយឡែក ចំពោះលទ្ធផលនៃការអនុវត្តគម្រោង គឺកំពុងចាប់ផ្តើមនៅឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។