ព័ត៌មានជាតិ

ថ្ងៃនេះ! រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៤២នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ១,១០៩នាក់​ និងអ្នក​ស្លាប់​ ១៣នាក់!

(ភ្នំពេញ) បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៤ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៤២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១,១០៩នាក់ និងករណីស្លាប់​ ១៣នាក់​។​

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ខែមិថុនា​​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៥៤២នាក់ទៀត ជាសះស្បើយ ១,១០៩នាក់ និងស្លាប់ ១៣នាក់៖

– ករណីឆ្លងសហគមន៍ ៥០៥នាក់

– អ្នកដំណើរពីបរទេស ៣៧នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 38,969 នាក់

– អ្នកជាសះស្បើយ= 32,967 នាក់

– អ្នកស្លាប់= 348 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។