ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជន ផ្តល់ថវិកា ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម!

(កំពង់ចាម) អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជននានា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកាផ្តល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ-១៩ ខេត្តកំពង់ចាម ក្រោមការស្វាគមន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងអភិបាលរង នៃគណៈអភិបាលខេត្ត សម្រាប់យកទៅប្រើប្រាស់ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ -១៩ និងផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាមផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជននានា ដែលបាននាំយកថវិកាសរុបចំនួន ២១៨០ដុល្លារ និង៨លានរៀល ប្រគល់ជូនគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ ជាប្រយោជន៍ក្នុង យុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដែលជាការចូលរួមរំលែកចំពោះទុក្ខលំបាក និងការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កខណៈកម្ពុជា កំពុង ស្ថិតក្នុងដំណាក់កាលរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយ នឹងវីរុសកូរ៉ូណា ដ៏កាចសាហាវ នេះផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។