ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ឲ្យជួយបង្ហាញ និងផ្តល់ប្រព័ន្ធទិន្ន័យមួយចំនួនក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃនេះ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមកដោយមានសាធារណៈជនមួយចំនួន បានស្នើត្រង់មកខ្ញុំ ឲ្យជួយបង្ហាញ និងផ្តល់ប្រព័ន្ធទិន្ន័យមួយចំនួនក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនោសរីករាយ ផ្តល់ជូនពីកិច្ចដំណើរការនៃការរៀបចំ និងផ្តល់ជូន វឌ្ឍនៈភាពនៃបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសាធារណជនអាចទាញយកតាមតម្រូវការ ។

១. ដំណើរវិវត្តនៃបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម
នៅក្នុងយុគសម័យឌីជីថល ការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល ដែលមានជាអាទិ៍ កុំព្យួរទ័រ អ៊ីនធឺណិត បច្ចេកវិទ្យាចលិត ឧបករណ៍ឌីជីថលចល័ត កម្មវិធីទូរស័ព្ទផ្សេងៗ បាននិងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងធ្វើកំណែទម្រង់ និងរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល នៅកម្ពុជា ឆ្នាំ២០២១-២០៣០ ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានឆាប់រហ័ស “បដិវត្តឧស្សាហកម្ម៤.០ “ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់យក មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ជាអង្គភាពបង្គោលក្នុងការសម្របសម្រួល និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍របស់ក្រសួង ក្នុងគោលបំណង ធ្វើឲប្រសើរឡើងលើផ្នែកព័ត៌មានវិទ្យា នវានុវត្តន៍ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍវិស័យ កសិកម្មឱ្យកាន់តែមានភាពរីកចម្រើន និងផ្តល់ព័ត៌មានកសិកម្មយ៉ាងសំបូរបែបជូនសាធារណៈជន។
សព្វថ្ងៃនេះ បច្ចេកវិទ្យាព័ត៌មាន បានបង្ហាញនូវឱកាសសម្រាប់ប្រជាជននៅតាមជនបទ ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម លើកកំពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការបញ្ច្រៀតចូលទៅកាន់ទីផ្សារ។ ក្នុងន័យនេះ ក្រសួង បាននិងកំពុងបន្តយកចិត្តទុកដាក់ជំរុញការប្រើប្រាស់បច្ចេវិទ្យាព័ត៌មានក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម ដែលបានបង្កើតបានជាសមិទ្ធិផលបន្តបន្ទាប់ដូចជា៖

ក. ការផ្សព្វផ្សាយតាមរយៈគេហទំព័រ (MAFF Websites)
១. គេហទំព័រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (www.maff.gov.kh): ជាគេហទំព័រចំបងដែលមានតំណភ្ជាប់ទៅកាន់បណ្តាញផ្សព្វផ្សាយនានាក្នុងក្របខណ្ឌក្រសួង និងមានការផ្សព្វផ្សាយសេចក្តីជូនដំណឹង ឯកសារបចេ្ចកទេស របាយការណ៍ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត សេវាសាធារណៈ និងព័ត៌មាន និងព្រឹត្តិការណ៍អំពីសកម្មភាពនានានៃក្រសួង។
២. គេហទំព័រនៃអនុវិស័យទាំង៥នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទៈ អង្គភាពដែលទទួលបន្ទុកនៃអនុវិស័យទាំង៥ (អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានកៅស៊ូ) មានគេហទំព័រផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយនានាផ្តោតទៅលើតែអនុវិស័យនីមួយៗជាក់លាក់ដែលមានការផ្សព្វផ្សាយដូចជា វីដេអូបច្ចេកទេស ឯកសារបច្ចេកទេស របាយការណ៍លទ្ធផលការងារ លិខិតបទដ្ឋានគតិយុត្ត ការបង្ហាញព័ត៌មានសម្រាប់ទំនាក់ទំនងផ្ទាល់(លេខទូរសព្ទ អាស័យដ្ឋានអ៊ីម៉ែល និងទីតាំងនៅលើផែនទី) និងព័ត៌មានផ្សេងៗទៀត។
 អគ្គនាយកដ្ឋានកសិកម្មមានគេហទំព័រ https://gda.maff.gov.kh
 អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមានគេហទំព័រ https://gdahp.maff.gov.kh
 រដ្ឋបាលព្រៃឈើមានគេហទំព័រ https://fa.maff.gov.kh
 រដ្ឋបាលជលផលមានគេហទំព័រ https://fia.maff.gov.kh និង
 អគ្គនាយកដ្ឋានកៅស៊ូមានគេហទំព័រ https://gdr.maff.gov.kh ។
៣. គេហទំព័រមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី/ខេត្ត ទាំង២៥៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី/ខេត្ត មានគេហទំព័រផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនប្រចាំខេត្តនីមួយៗ ដែលមានការផ្សព្វផ្សាយដូចជា សេចក្តីជូនដំណឹង ព័ត៌មាន និងព្រឹត្តិការណ៍អំពីសកម្មភាពនានានៃមន្ទីរ វីដេអូបច្ចេកទេស ឯកសារបចេ្ចកទេស របាយការណ៍ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងការបង្ហាញព័ត៌មានសម្រាប់ទំនាក់ទំនងផ្ទាល់មកមន្ទីរ(លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីម៉ែល និងទីតាំងនៅលើផែនទី)។
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ https://preahsihanouk.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត https://kampot.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ https://takeo.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប https://kep.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ https://kampongspeu.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល https://kandal.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង https://svayrieng.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង https://preyveng.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម https://kampongcham.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ https://tboungkhoum.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ https://kratie.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង https://steungtreng.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី https://rattanakiri.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី https://mondulkiri.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ https://preahvihear.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប https://siemreap.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ https://oddormeanchey.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ https://banteaymeanchey.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន https://pailinmaff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង https://battambang.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ https://pursat.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង https://kampongchhnang.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង https://kohkong.maff.gov.kh/
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ https://phnompenh.maff.gov.kh/

៤. គេហទំព័រសេវាព័ត៌មានទីផ្សារកសិកម្ម (www.amis.org.kh )៖ ជាគេហទំព័រដែលផ្តល់ព័ត៌មានទីផ្សារកសិកម្ម ដែលមានដូចជា តម្លៃប្រចាំថ្ងៃ និន្នាការតម្លៃមធ្យម (រយៈពេលវែង ) តម្លៃមធ្យមប្រចាំខែតាមខេត្ត ទីផ្សារអនឡាញ បណ្តាញអាជីវកម្ម ទិន្នន័យផលិតកម្មកសិកម្ម ស្ថិតិនាំចេញផលិតផលកសិកម្ម និងឯកសារផ្សេងៗទៀត។
៥. គេហទំព័របណ្ណាល័យកសិកម្ម (https://elibrary.maff.gov.kh )៖ ជាគេហទំព័រដែលជាបណ្តុំទៅដោយឯកសារបច្ចេកទេសជាច្រើន និងឯកសារពាក់ព័ន្ធជាច្រើនក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលឯកសារទាំងនោះស្ថិតក្នុងបណ្ណាល័យកសិកម្មហើយត្រូវបានធ្វើការបំលែង ពី Hard copy(សៀវភៅ ទស្សាវដ្តី… ) ទៅជា Soft copy(ទម្រង់ PDF) រួចដាក់បញ្ចូលក្នុង គេហទំព័របណ្ណាល័យកសិកម្ម សម្រាប់សារធារណជនទាញយកប្រើប្រាស់។
៦. គេហទំព័រតម្លៃទីផ្សារកៅនៃអគ្គនាយកដ្ឋានកៅស៊ូ( https://gdr1.maff.gov.kh )៖ ជាគេហទំព័រដែលផ្តល់ព័ត៌មានអំពី ស្ថិតិកៅស៊ូ ថ្លៃប្រមូលទិញកៅស៊ូពីបណ្តាអ្នកប្រមូលទិញ ថ្លៃកៅស៊ូមធ្យមនៅតាមបណ្តាខេត្ត ថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារអន្តរជាតិ ថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារហ៊ុនសំខាន់ៗ និងព័ត៌មានពាក់ព័ន្ធវិស័យកៅស៊ូជាច្រើនទៀត។
៧. គេហទំព័រនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (https://deaff.maff.gov.kh )៖ គេហទំព័រដែលផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយនូវ សេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ និងអតិថិជន វីដេអូបច្ចេកទេសកសិកម្ម និងឯកសារបច្ចេកទេស ជាដើម។
៨. គេហទំព័រផែនទីទិន្ន័យកសិកម្ម(https://agis.maff.gov.kh )៖ គេហទំព័រដែលផ្តោតសំខាន់ទៅលើការផ្តល់នូវទិន្នន័យកសិកម្មនៅផែនទីដែលមានលក្ខណៈងាយស្រួលក្នុងការតាមដានមើល និងប្រៀបធៀបទិន្នន័យដំណាំទៅតាមតំបន់(ខេត្ត) និងទៅតាមពេលវេលាជាក់លាក់(ឆ្នាំ) នៅលើផែនទីដោយស្វ័យប្រវត្តិ។
៩. គេហទំព័រសេវាទទួលពាក្យបណ្តឹង( https://gi.maff.gov.kh )ជាគេហទំព័រផ្លូវការរបស់អគ្គាធិការដ្ឋាន ផ្តោត សំខាន់ទៅលើព្រឹតិ្តការណ៍ព័ត៌មានរបស់អង្គភាព ជាពិសេសមាននូវមុខងារទទួលពាក្យបណ្តឹងពីគ្រប់មជ្ឍដ្ឋានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ខ. កម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile Apps)
1. កម្មវិធីទូរស័ព្ទ MAFF News ៖ ជាកម្មវិធីដែលផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរក ឯកសារបច្ចេកទេស ឯកសារច្បាប់ លិខិត បទដ្ឋានគតិយុត្តិ វីដេអូបច្ចេកទេសកសិកម្ម និងការទទួលបានព័ត៌មាន ឬសភាពការណ៍ថ្មីៗ អំពីវិស័យកសិកម្មបានឆាប់រហ័សតាមរយៈកម្មវិធីទូរស័ព្ទ។ កម្មវិធីនេះ បានដាក់ឲដំណើរការក្នុង App Store (iOS និង Play Store (Android)។
2. កម្មវិធីទូរស័ព្ទ (AgiLibrary app)៖ បានផ្តល់អត្ថប្រយោជន៍ជូនដល់សាធារណៈជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និង ស្វែងរកទិន្នន័យ ឯកសារបច្ចេកទេសកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗតាមរយៈទូរស័ព្ទដៃ។
3. កម្មវិធីទូរស័ព្ទ CamAgri-Market និង khmeragri.info ៖ បង្កើនប្រសិទ្ធភាពក្នុងការទទួលបាននូវព័ត៌មានទីផ្សារកសិកម្មសម្រាប់កសិករ ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងខ្សែច្រវ៉ាក់ទីផ្សារកសិកម្ម ដើម្បីជួយពួកគាត់ឱ្យលក់បានក្នុងតម្លៃសមរម្យ យល់ដឹងពីនិន្នាការតម្លៃកសិផល និងបង្កើតបណ្តាញទំនាក់ទំនងទីផ្សារកសិកម្ម សម្រាប់ការនាំចេញកសិផលជាដើម។
4. កម្មវិធីទូរស័ព្ទ GDAHP ៖ ផ្តោតទៅលើការផ្តល់ភាពងាយស្រួលក្នុងការទទួលបានព័ត៌មានជាច្រើនទាក់ទងទៅនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ដែលមានបង្ហាញពី ព័ត៌មាននិងព្រឹត្តិការណ៍ លិខិតបទដ្ឋានគតិយុត្ត ឯកសារ បច្ចេកទេស ផែនការយុទ្ធសាស្រ្ត និងសកម្មភាពការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
5. កម្មវិធីទូរស័ព្ទ chamka app៖ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងដំណភ្ជាប់គេហទំព័ររបស់ក្រសួងកសិកកម្ម ក្នុងគោលបំណង ចែករំលែកព័ត៌មានទីផ្សារកសិកម្ម បណ្តុំអាជីវកម្ម តម្លៃទិញ-លក់ទំនិញកសិកម្ម ជំនួយប្រឹក្សាយោបល់ផ្នែកបច្ចេកទេសកសិកម្ម ដោយឥតគិតថ្លៃ ផ្តល់ព័ត៌មានអំពីអាកាសធាតុ និងផ្តល់ជូននូវឯកសារបច្ចេកទេសកសិកម្ម ជាច្រើន។
6. You tube ក្រសួងកសិកម្ម ៖ (https://www.youtube.com/channel/UCILTP1bPizdI2_aruKtu3Hw ) ជាប្រភពផ្តល់ព័ត៌មានវីដេអូបច្ចេកទេសកសិកម្ម សម្រាប់ផ្សព្វផ្សាយជូនសាធារណៈជន ជាពិសេសប្រជាកសិករដែលមានបំណងដាំដុះ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ប្រកបដោយភាពជោគជ័យ និងទទួលបានទិន្នផលខ្ពស់។
គ. បណ្តាញទំនាក់ទំនងសង្គម (Facebook MAFF)៖
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានហ្វេសប៊ុកផ្លូវការៈ www.facebook.com/maff.gov.kh សម្រាប់ផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សកម្មភាពថ្នាក់ដឹកនាំ
និងព្រឹត្តិការណ៍នានារបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តទាំង ២៥ រាជធានី – ខេត្ត៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាប និងអាចទាញយកទិន្នន័យរបស់ក្រសួងមកប្រើប្រាស់បានទៅតាមបំណងប្រាថ្នាចង់បាន និងគ្រប់ពេលវេលា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។