ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ជប៉ុន ជារៀងរាល់ឆ្នាំ

(ភ្នំពេញ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តនៃកិច្ចប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេសផ្លូវការរបស់ជប៉ុនជាច្រើន។
ដោយឡែកនៅក្នុងឆ្នាំ២០២១ មានគម្រោងចំនួន៣ ដែលកំពុងអនុវត្ត៖
១- Rice Seed Production and Promotion.
២- Capacity Building for Pesticide Residue Analysis in Agricultural Produce.
៣- Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava.
ដំណើរការនៃការអនុវត្តគម្រោងដោយទទួលបានលទ្ធផលដូចជាៈ
– គម្រោងបានរៀបចំប្រព័ន្ធវាយតម្លៃ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS: Quality Declared Seed System) និងបានបញ្ជូនទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា ហើយប្រព័ន្ធនេះបានសាកល្បងអនុវត្តរួចហើយនៅខេត្តព្រៃវែង តាកែវ និងខេត្តមួយចំនួនទៀត។
– បានបង្កើនការយល់ដឹងអំពីការប្រើប្រាស់ គ្រោះថ្នាក់ ការវិភាគ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតចង្រៃ ព្រមទាំងការយល់ដឹងអំពីបច្ចេកទេស និងច្បាប់ពាក់ព័ន្ធដែលមានជាធរមាន។
– បានអភិវឌ្ឍប្រព័ន្ធផលិតកម្មពូជដំឡូងមី និងអភិរក្សពូជតាមរយ:ការបណ្តុះជាលិកានៅមន្ទីរពិសោធន៍ សុខភាពពូជ សត្វល្អិត និងជំងឺឆ្លង។ល។
– ជួយលើកកម្ពស់សមត្ថភាពយល់ដឹងអំពីខ្សែច្រវាក់តម្លៃផលិតកម្មវារីវប្បកម្ម ធ្វើឲ្យប្រសើរឡើងលើការបញ្ជាក់វិញ្ញាបនបត្រគុណភាពផលិតផលត្រី ដូចជា Cam-GAP និង Cam-ORG។
កិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ “ស្ដីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងដែលកិច្ចសន្ទនាទ្វេភាគី” ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃគម្រោង ឬកម្មវិធីដែលទាក់ទងនឹងខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងនៅកម្ពុជា និងពិភាក្សាឯកភាពលើភារកិច្ចរបស់ក្រុមការងាររួមសម្រាប់កិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន ស្ដីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងព្រមទាំងពិភាក្សាកំណត់មុខទំនិញកសិកម្មជាក់លាក់មួយសម្រាប់អភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មសាកល្បងនៅកម្ពុជានិងពិនិត្យពិភាក្សារកដំណោះស្រាយចំពោះចំណាប់អារម្មណ៍ និងសំណូមពររបស់ក្រុមហ៊ុនឯកជន ជាពិសេសក្រុមហ៊ុនឯកជនជប៉ុនដែលបាននឹងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Yamato Green Co., Ltd ស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ” ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។
មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែខេត្តកណ្តាល ដែលគាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន។ មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជាដែលមានមន្ទីរពិសោធន៍តូចមួយ ដើម្បីត្រួតពិនិត្យសំណល់ថ្នាំសម្លាប់សត្វល្អិតដែលនៅសល់។ ដូច្នេះវាធ្វើឱ្យយើងអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តលើទីផ្សារ។ ស្ថាតទូតជប៉ុនប្រចាំកម្ពុជាសង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងជប៉ុន និងកម្ពុជា។
គម្រោងបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញ (Project for Establishing Business-Oriented Agricultural Cooperative Models, BPAC) គឺជាគម្រោងជំនួយបច្ចេកទេសផ្លូវការរបស់រាជរដ្ឋាភិបាលជប៉ុនOfficial Development Assistant, ODA) បានផ្ដល់ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈJICA ដែលមានអគ្គនាយកដ្ឋានកសិកម្មជាអ្នកអនុវត្តដោយសហការជាមួយJICA នៅកម្ពុជា។ គម្រោងBPAC នេះបានអនុវត្តនៅក្នុងខេត្តគោលដៅចំនួន០៤ គឺខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង ដែលមានរយៈពេល០៥ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៩ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។