ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល​នៃគណ:អភិបាលស្រុកចំការលេី

(កំពង់ចាម) នាព្រឹក​ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅឯសាលាស្រុកចំការ​លេីមាន​ការប្រកាសចូលកាន់តំណែងជាអភិបាល​នៃគណ:អភិ​បាលស្រុកចំការ​លេី​ ដោយ​លោក​ ខ្លូត​ ចាន់ដា​ ត្រូវបានតែងតាំងជាអភិបាលរងខេត្ត​ និងត្រូវជំនួស​ដោយលោក​ សំ​ ពិសិដ្ឋ​ ជាអភិបាលនៃគណ:អភិបាលស្រុកចំការលេី​ ។​

ពិធី​ពិធីនេះក្រោមអធិបតីភាពឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និង​ លោក​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក​ លោកស្រី​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត លោកនាយក​រដ្ឋបាលសាលាខេត្ត​លោក​ អភិបាលស្រុក-ក្រុង​ទាំង១០ កងកម្លាំងប្រដាប់អាវុធទាំងបី​ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ និងអាជ្ញាធរមូលដ្ឋាន

ជាច្រេីននាក់ផ្សេងទៀត​ ។

មមានមតិសំណេះសំណាលឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តបានមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នារៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្ត​កំពង់ចាម​ និងការតែងតាំងមុខតំណែងមន្ត្រីរាជការនៅពេលនេះ គឺជាដំណើរការធម្មតានៃការផ្លាស់ប្តូរក្នុងក្របខ័ណ្ឌមន្រ្តីមុខងារសាធារណៈ។

ននៅក្នុងឱកាសនេះឯកឧត្តម អ៊ុន​ ចាន់ដា​​ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តកំពង់ចា​មដែល​បានផ្តល់នូវការគាំទ្រ​ ស្របតាមនីតិវិធី​នៃ​ការតែងតាំងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ននៅចុងបញ្ចប់ឯកឧត្តម អ៊ុន​ ចាន់ដា​ បានមានប្រសាសន៍បញ្ជាក់ថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺសំដៅដល់ការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការ​លើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។