ព័ត៌មានជាតិ

កម្ពុជា រកឃើញករណីជំងឺកូវីដ-១៩ ថ្មីចំនួន៦២៥នាក់ សះស្បើយ៧០៥នាក់ ស្លាប់ថ្មី១២នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧មិថុនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦២៥នាក់​(ឆ្លងសហគមន៍ ​៥៩១​នាំចូល៣៤)និងមានជាសះស្បើយ​៧០៥នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៤០៧៨២នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន៣៥០៣០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១២នាក់​សរុប​ស្លាប់៣៨០នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

🙏🏾ព័ត៌មានបន្ថែម👏សូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។