ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ឯក ប៊ុន ជា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន (មួយលានរៀលគត់)ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់

(ខេត្តព្រៃវែង) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ឯក ប៊ុន ជា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀលគត់)ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ លោកឧត្ត្តមសេនីយ៍ឯក ប៊ុន ជា និងលោកជំទាវ ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។