ព័ត៌មានជាតិ

លោក សុខ ពេញវុធ អបអសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ) ÷នៅយប់ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្ត ក្នុងមូលដ្ឋានខណ្ឌ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នាយប់នេះឃើញថាមានបង ប្អូនប្រជាពលរដ្ឋប្រមាណ ៣០%-ទៅ៤០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (ថ្ងៃទី១ ឆ្នាំមុន) បានមកលេងកំសាន្ត នៅតាមបណ្តោយសួនច្បារច្រាំងទន្លេមុខព្រះបរមរាជវាំង និងបានទស្សនាការបាញ់កាំជ្រួច ប្រកបដោយស្នាមញញឹម និង ភាពរីករាយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។