ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម និងសហការី បានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះ មកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម

កម្មវិធីទី២៖
ចេញពីខេត្តព្រៃវែង ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះ មកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដោយរួមដំណើរជាមួយលោកអភិបាលស្រុកផងដែរ។

មិនខុសពីស្រុកកញ្ជ្រៀច សហគមន៍បន្លែកោះរកា មានសមាជិក ៤៥គ្រួសារ ប្រកបរបរដាំបន្លែចម្រុះ រួមទាំងដំណាំពោតផងដែរ (ក្នុងខែនេះភាគច្រើនកសិករដាំពោត) ចាប់ពីខែតុលា ទើបចាប់ផ្តើមដាំបន្លែ ប៉ុន្តែបន្ទាប់ពីទទួលបានប្រព័ន្ធស្រោចស្រពនេះ ពួកគាត់នឹងចាប់ផ្តើមដាំបន្លែ វិលជុំ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញផងដែរ។ ដោយមានលក្ខណអំណោយផលទឹក ពួកគាត់ថានឹងពង្រីកផលិតកម្មបន្លែ និងពោតឲ្យបានច្រើនថែមទៀត និងខិតខំអនុវត្តបច្ចេកទេសដើម្បីបង្កើនផលិតកម្ម ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលបន្លែនាពេលអនាគត។

បានទទួលប្រព័ន្ធស្រោចស្រពដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យសហគមន៍ជួយថែរក្សា ការពារឲ្យបានគង់វង្សល្អ ប្រយោជន៍ទុកប្រើប្រាស់រួមឲ្យអស់លទ្ធភាពលើផ្ទៃដីជាង ៥០ហត ទុកសម្រាប់បម្រើឲ្យផលិតកម្មដំណាំបន្លែ និងពោតដែលជាប្រភពចំណូលគ្រួសារប្រកបដោយនិរន្តរភាព និងឈានជាជំហានៗធ្វើការកែប្រែជីវភាព តាមរយ:ការកែប្រែទម្លាប់ដាំដុះ ដែលពឹងអាស្រ័យទាំងស្រុងលើទឹកភ្លៀង អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ការជ្រើសរើសពូជ ការប្រើជី ថ្នាំសម្លាប់សត្វល្អិត និងការអនុវត្តបច្ចេកវិទ្យាក្រោយពេលប្រមូលផល។ មន្ទីរក៏ត្រូវចុះមកជួយពិនិត្យ តាមដានលើការប្រើប្រាស់ប្រព័ន្ធនេះឲ្យបានសមស្រប មានតម្លាភាព និងប្រសិទ្ធភាព។

សហគមន៍នេះ ក៏មិនខុសពីសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រងដែរនាយកដ្ឋានវិស្វកម្មកសិកម្មបានជួយសាងសង់ប្រព័ន្ធស្រោចស្រពដូចខាងក្រោម៖
– តបណ្តាញអគ្គីសនីចូលក្នុងទីតាំងដាំបន្លែរបស់សហគមន៍
– តម្លើងអាងស្តុកទឹកបេតុងចំណុះ៥០ម៉ែត្រគូប និងបំពាក់ម៉ូទ័រសម្ពាធ(42m3/h) ចំនួន២ម៉ូទ័រ
– បុកអណ្តូងមុខកាត់១៥០មមជម្រៅពី ៦០ម ចំនួន៣កន្លែងនិងបំពាក់ម៉ូទ័រចំនួន ៣ម៉ូទ័រ
– តម្លើងទុយោមេ PE មុខកាត់១១០មមប្រវែង៤៨៤ម
– តម្លើងទុយោPVC មុខកាត់៦០មមភ្ជាប់ពីអណ្តូងទៅអាងទឹកប្រវែង៣៨៦ម
– តម្លើងរេហ្គែរ(0.8m x 0.8m x 0.6m) និងវ៉ានសម្រាប់បើកបិទលាងកករដីចំនួន៤កន្លែង
– បំពាក់កុងទ័រទឹកលេខ៤០ វ៉ានបិទបើក តេ និងទុយោ ចំនួន២៨ឈុត។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។