ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ សប្បុរសជន ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់

1. ឯកឧត្តមឧកញ៉ា ជឹម សុខ និងលោកជំទាវ ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជាសាច់គោបន្តបន្ទាប់

2. លោក ឧត្តមសេនីយ៍ត្រី កែវ រ៉េតមុនី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកស្រី ដែលបានឧបត្ថម្ភ សាច់មាន់ CP ចំនួន ១០០ គីឡូក្រាម និងបន្លែ(ការ៉ុត,ស្ពៃក្តោប,ស្ពៃបូកគោ និងខ្ទឹមបារាំង)ចំនួន ១០០គីឡូក្រាម

3. លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈការខេត្ត ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀល(មួយលានរៀលគត់)

4. លោក មាស កុសល អគ្គនាយកក្រុមហ៊ុន អឹម អេខេ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀល(មួយលានរៀលគត់)

5. លោក ប៉ាន់ សុវណ្ណឧត្តម នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងសហការី ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៤០០,០០០រៀល(បួនរយពាន់រៀលគត់)

ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមជូនពរដល់ ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ,លោក ឧត្តមសេនីយ៍ត្រី កែវ រ៉េតមុនី, លោកញ៉ែម សុខជា,លោក មាស កុសល,លោក ប៉ាន់ សុវណ្ណឧត្តម និងក្រុមគ្រួសារ ព្រមទាំងសហការី ជូបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។