ព័ត៌មានជាតិ

នៅថ្ងៃទី១៩ ខែមិថុនា រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១នាក់ បន្ថែមទៀត

(ខេត្តព្រៃវែង) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ និងមកពីខេត្តកណ្តាល១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកព្រះសេ្តច ចំនួន ​៩នាក់
៣-ស្រុកពាមជរ ចំនួន ​៨នាក់
៤- ស្រុកសុីធរកណ្តាល ចំនួន ៥នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន​ ៣នាក់
៦- ស្រុកមេសាង ចំនួន​ ២នាក់
៧- ស្រុកពាមរក៍ ចំនួន ១នាក់
៨- ស្រុកពារាំង ចំនួន ១នាក់
៩-មកពីខេត្តកណ្តាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣១នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។