ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យសំណង់អាគារ សង្កាត់បឹងកុក ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលទើបនឹងសង់រួចរាល់ ១០០ភាគរយ

(កំពង់ចាម) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយឯកឧត្តមអភិបាលរងខេត្ត, លោកនាយករដ្ឋបាល, មន្ទីរ-អង្គភាពជំនាញ, អាជ្ញាធរក្រុង-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យសំណង់អាគារសង្កាត់បឹងកុក ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលទើបនឹងសង់រួចរាល់ ១០០ភាគរយ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។