ព័ត៌មានជាតិ

ថ្ងៃនេះ! កម្ពុជាប​ន្តរកឃើញករ​ណីជំងឺកូវីដ​-១​៩​សរុបចំនួន​៦៥៥​នា​ក់​​ សះស្បើយ៦៩៦នាក់ និងស្លាប់ថ្មី១៨នាក់

(ភ្នំពេញ) ក្រសួងសុខាភិបាលថ្ងៃទី២៤មិថុនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៥៥នាក់​(ឆ្លងសហគមន៍ ​​៥៨៣​និង​នាំចូល៧២)និងមានជាសះស្បើយ​៦៩៦នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៤៥៣៦៦នាក់​​​​​​​​​​​​​​និងចំនួនជាសះ​​ស្បើយសរុប​កើន៤០០១០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១៨នាក់​សរុប​ស្លាប់៤៩៣នាក់ ។ ជំងឺកូវីដ-១៩​​នៅ​តែបន្តគម្រា​មកំហែ​ងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយ​អនុវត្តអនាម័យ​​នៅឃ្លាតឆ្ងា​យពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។