ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត (ស្លាប់ម្នាក់) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

(ខេត្តព្រៃវែង) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត (ស្លាប់ម្នាក់)
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៩ និងមកពីខេត្តកណ្ដាល៤នាក់ ដូចខាងក្រោម:

១- ស្រុកស្វាយអន្ទរ ចំនួន ​១១នាក់
២- ស្រុកមេសាង ចំនួន ​៦នាក់
៣-ស្រុកពាមរក៍ ចំនួន ​៣នាក់
៤- ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
៥- ស្រុកព្រះសេ្តច ចំនួន​ ២នាក់
៦- ស្រុកកំចាយមារ ចំនួន​ ២នាក់
៧- ស្រុកបាភ្នំ ចំនួន ២នាក់
៨- ស្រុកពាមជរ ចំនួន ១នាក់
៩- ស្រុកពារាំង ចំនួន ២នាក់
១០-មកពីខេត្តកណ្តាល ចំនួន ៤នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។