ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ!

សូមអបអរសាទរ ដល់ប្រជាពលរដ្ឋរស់ក្នុងខេត្តកំពង់ចាម ចំនួន៣៥ មុឺនាក់បន្ថែមទៀត ដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញបើកដំណើរការនៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀម ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សា -អនុវិទ្យាល័យអង្គរ ស្ថិតនៅក្នុងឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។