ព័ត៌មានជាតិ

ល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកក្នុងភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ជាប្រភពចំណូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ!( វីដេអូ)

(បាត់ដំបង) ÷ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋរស់នៅភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ លីន បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺល្បែងស៊ីសងខុសច្បាប់ត្រូវគេបើកលេងនៅក្នុងផ្ទះបុគ្គលម្នាក់ឈ្មោះលីន នេះ លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី និងលោក ទេព ហនអភិបាលស្រុកមោងឬស្សី កំពុងរក្សាភាពស្ងៀមស្ងាត់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សីង ខេត្តបាត់ដំបង ជាបន្ទាន់។

តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិបន្ទាយកន្សែង បានឲ្យដឹងទៀត​ថា កន្លែងដែលបុគ្គលឈ្មោះ លីន បើកល្បែងស៊ីសងខុសច្បាប់នោះមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ប្រភពបានឲ្យដឹងទៀតថា មានជនម្នាក់ ជាអ្នករត់ការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័ន ដើម្បីឲ្យបុគ្គលឈ្មោះ លីន អាចបើកល្បែងស៊ីសង នៅក្នុងភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង យ៉ាងរលូន​។ មានការសង្ស័យថា លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី ជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ លីន ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។

មានការកត់សម្គាល់ថា ចាត់តាំងពីលោក សាត គឹមសាន ទទួលបានតំណែងជាស្នងការនគរបាលខេត្តបាត់ដំបង រួចមកគឺលោក សាត គឹមសាន​ មិនទាន់គិតគូរចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ជាក់ស្តែងក្នុងភូមិបន្ទាយកន្សែង ឃុំមោង បុគ្គលឈ្មោះ លីន បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងសុខស្រួល ហើយនៅភូមិបន្ទាយកន្សែង ឃុំមោង ស្រុកមោងឬស្សី ផ្សេងទៀតល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកើតឡើងពេញបន្ទុក។​ ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនខ្វល់ពីរឿងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ហើយរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់៕ដោយ លោក ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។