ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តរបស់គណកម្មាធិការគណបក្សខេត្ត

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តរបស់គណកម្មាធិការគណបក្សខេត្តព្រៃវែង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះ នៅគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom)។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានឆ្លៀតយកពេលដ៍មមាញឹក ដើម្បីបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តរបស់គណកម្មាធិការគណបក្សខេត្តព្រៃវែង និងផ្តល់អនុសាន៍ដឹកនាំជូនដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តដើម្បីអនុវត្ត និងផ្សព្វផ្សាយបន្ត។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី សូមជូនពរសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំង​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ក្រុមការងារថ្នាក់ជាតិរបស់គណៈបក្សចុះមូលដ្ឋានក្រុងស្រុក ឃុំ សង្កាត់ ជាមួយថ្នាក់ដឹកនាំ​គណៈកម្មាធិការគណបក្សខេត្ត សាខាគណៈបក្សក្រុង/ស្រុក និងសមាជិក សមាជិការទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។