ព័ត៌មានជាតិ

បង្ក្រាបទីតាំងសង្ស័យ បង្កើតអាខោនបង់ប្រាក់ ដើម្បីលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត លើទូរស័ព្ទដៃចំនួន០៧ទីតាំង ដែលល្មើសវិធានការរដ្ឋបាល

(ភ្នំពេញ) នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំងសង្ស័យ បង្កើតអាខោនបង់ប្រាក់ ដើម្បីលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត លើទូរស័ព្ទដៃចំនួន០៧ ដែលលបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការរួមគ្នារបង្ការនិងប្រយុទ្ធប្រឆាំង និង ជម្ងឺ Covid-19 ក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា:ទីតាំងខាងលើនេះ បើកដំណើរការ ដោយបិទទ្វារផ្ទះ មិនប្រើប្រាស់កំព្យូទ័រ អនុញ្ញាតអោយអ្នកចូលចាក់ បញ្ចូលលុយក្នុងអាខោនរួចគឺត្រូវចាក់ចេញពីផ្ទះ រួចចាក់សោរវិញ ដោយបញ្ជូលលុយរួចលេង ស៊ីសង លុយ តាមទូរស័ព្ទ ។

ជាលទ្ធផលបង្ក្រាបទីតាំងល្មើសបានចំនួន០៧ទីតាំង រួមមាន :
១-ផ្ទះលេខ១៣៥E០ ផ្លូវលេខ១១០ ក្រុម៣៨ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
២-ផ្ទះលេខ៤១CE១ ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៣-តូបលេខ៧ ផ្លូវលេខ១៥៤កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៤- ផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៥- ផ្ទះលេខ៤៩ ផ្លូវលេខ៥១ ភូមិ៣ សង្កាត់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
៦-ផ្ទះលេខ១៥៦ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
៧-ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រុមការងារបានសម្រេចបិទទ្វាចាក់សោរផ្ទះ ទីតាំងខាងលើជា ស្ថានពរ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។