ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom Meeting)

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom Meeting)។

កិច្ចប្រជុំបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមរម្លឹកដល់លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ធ្វើការណែនាំបន្ថែម ដើម្បីពង្រឹងការងារការរីករាលដាលជំងឺកូវីដ-១៩ ដល់បណ្តាកម្មកររោងចក្រក្នុងខេត្តព្រៃវែងទាំងអស់ ដោយត្រូវអនុវត្តវិធានការពារ ជាពិសេស សូមធ្វេីការប្រើប្រាស់របាំងដាក់នៅលេីតុនៅពេលហូបបាយ និងរក្សាគម្លាត ធានាបានការកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ថ្មីនេះ។

ឯកឧត្តមអភិបាលខេត្តព្រៃវែង ក៍បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់និងចាត់វិធានការអោយបានទាន់ពេលវេលា នូវការបង្ក្រាបបទល្មើសចរាចរណ៍ បញ្ហាគ្រឿងញៀន និងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយស្របតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែក មន្ទីរកសិកម្ម ក៍ត្រូវពិនិត្យ និងដោះស្រាយការងារបង្កបង្កើនផលទូទាំងខេត្ត រួមមានដំណាំស្រូវ និងដំណាំផ្សេងៗ ដូចជាបន្លែជាច្រើនប្រភេទ ដោយធ្វើការសហការណ៍អោយបានល្អជាមួយមន្ទីរធនធានទឹកខេត្តផងដែរ។

ជាចុងក្រោយ ឯកឧត្តម ក៍បានធ្វើការណែនាំចំនុចមួយចំនួនក្នុងគោលបំណងពង្រឹងរក្សាជំហរប្រុងប្រយ័ត្នខ្ពស់ដដែលលើករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនេះបានម៉ឺងមាត់ទាំងអស់គ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។