ព័ត៌មានជាតិ

ថ្ងៃនេះ! កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៩៣៥នាក់ អ្នកសះស្បើយចំនួន៦៥៤នាក់ អ្នកស្លាប់ចំនួន៣១នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៣៥នាក់ អ្នកជាសះស្បើយចំនួន ៦៥៤នាក់ និងអ្នកស្លាប់ចំនួន​ ៣១នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៥៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៦ ១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨ ០៤០នាក់ និងស្លាប់សរុបចំនួន ៧៧៩នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។