ព័ត៌មានជាតិ

ពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (SINOVAC) ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

(ភ្នំពេញ) នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែប.សាឍ
ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បានប្រារព្ធពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង សុខគង តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម លី ច័ន្ទភក្តី និង លោក សុខ ពេញវុធ អភិភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ដោយមានការចូលរួមពីតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ១៨ក្រុម ស្មើរនឹង ១៨៥នាក់ចែកចេញជា ០៥មណ្ឌល សម្រាប់ខណ្ឌដូនពេញ ។

ក្នុងនោះគណៈអធិបតីបានធ្វើការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែល បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង
ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ ។ បេសកកម្មនេះ គឺជាការចូលរួមលះបង់មិនអាចកាត់ថ្លៃបាន ដែលលោកគ្រូ អ្នកគ្រូពេទ្យបានលះបង់សេចក្តីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារជាទីស្រលាញ់ ដើម្បីបុព្វហេតុជាតិ ប្រជាជន និងការស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក្នុងគោលដៅការពារឱ្យបាននូវអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ពីជំងឺកាចសាហាវដែលឆ្លងរាតត្បាតជាសកលមួយនេះ ។

ក្រោយបញ្ចប់ពិធីសំណេះ សំណាល គណៈអធិបតីបានប្រគល់ប័ណ្ណសរសើរ ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យសរុបចំនួន ១៨រូប តំណាងអោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង ១៨៥រូប ផងដែរ ។

ក្នុងនាមអាជ្ញាធរ និងក្នុងនាមប្រជាពលរដ្ឋខណ្ឌដូនពេញ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។