ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសថា មិនមែនរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយអ្នកព្យាបាលជាសះស្បើ យក៏មិនមានដែរ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន៩នាក់ដដែល។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩២នាក់ (ស្រី្ត ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៨៣នាក់ (ស្រី៥៧នាក់ និងបុរស២២៦នាក់) និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។