ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោងទី២២៖ ស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវនៅកម្ពុជាជំហានទី៣

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វឌ្ឍនភាពនៃការអនុវត្តគម្រោងទី២២៖ ស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវនៅកម្ពុជាជំហានទី៣ (Remote Sensing-based Information and Insurance for Crops in Emerging Economies , RIICE-Phase III)”

បច្ចេកវិទ្យាព័ត៌មានផ្កាយរណប RIICE ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកកាត់បន្ថយភាព ងាយរងគ្រោះរបស់កសិករខ្នាតតូចក្នុងផលិតកម្មដំណាំស្រូវនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់អាស៊ី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀង និងការបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃកម្មវិធីធានារ៉ាប់រងដំណាំស្រូវ។ មូលដ្ឋានគ្រឹះរបស់ RIICE គឺប្រើបច្ចេកវិទ្យាផ្កាយរណបម៉ូដែលដំណាំ និងកម្មវិធីព័ត៌មានវិទ្យាបំពាក់ក្នុងឧបករណ៍ អេឡិចត្រូនិចវៃឆ្លាត (Smart phone, tablet) ដើម្បីផលិតព័ត៌មានអំពីផ្ទៃដីដាំដុះ រដូវកាលដាំដុះ ការព្យាករណ៍ទិន្នផល ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការខូច ខាតដោយគ្រោះធម្មជាតិ។ កម្មវិធីនៃបច្ចេកវិទ្យា RIICE គឺជាសហហិរញ្ញប្បទានរបស់រដ្ឋាភិបាលប្រទេសស្វីស (SDC) ដែលបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១១ តាមរយៈយន្តការនៃភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) ដែលក្នុងនោះមាន SDC ក្រុមហ៊ុន Sarmap ក្រុមហ៊ុនធានា រ៉ាប់រង SwissRe និងអង្គការ IRRI។ ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវពឹងផ្អែកទាំងស្រុងលើ ១. ផ្កាយរណបដើម្បីថតរូបភាពពីលើអាកាស (ESA-European Space Agency, Sentinel-1) ២. កម្មវិធី MapScape (ក្រុមហ៊ុន Sarmap) ដើម្បីកាត់តរូបភាពផ្កាយរណប វិភាគ និងបកស្រាយ និង៣. កម្មវិធីម៉ូដែលដំណាំ Rice Yield Estimation System (Rice-YES) របស់ IRRI ដើម្បីព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវលូតលាស់ និងប៉ាន់ស្មានទិន្នផលស្រូវនៅពេលទុំ។

ប្រទេសកម្ពុជាបានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យា RIICE តាមរយៈការអនុវត្តគម្រោងជំហាន ទី១ ក្នុងឆ្នាំ២០១២ ជាមួយប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដោយផ្តោតលើការវាយតម្លៃប្រសិទ្ធភាពនៃបច្ចេកវិទ្យា (២០១២-២០១៥) និងជំហានទី២ ដោយផ្តោតលើ ការពង្រឹងសមត្ថភាពថ្នាក់ជាតិ (២០១៥-២០១៨)។ ខែមករា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់អគ្គនាយកអង្គការ IRRI ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការអង្គការ IRRI ក្នុងប្រទេសហ្វីលីពីន ហើយក្នុងជំនួបពិភាក្សាការងារជាមួយអង្គការ IRRI ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលខុសត្រូវដឹកនាំការអនុវត្តគម្រោង RIICE បន្តទៀត។ ជាលទ្ធផលគម្រោង RIICE ជំហានទី៣ ត្រូវបានចាប់ផ្តើមដំណើរការសម្រាប់រយៈពេល២ឆ្នាំ (២០១៩-២០២១) ដែលមានគោលដៅកសាងអង្គភាពថ្នាក់ជាតិសម្រាប់ប្រើប្រាស់បច្ចេកវិទ្យា RIICE ឱ្យបានយូរអង្វែងដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងស្ថិតិដំណាំកសិកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព និងបម្រើសេវាធានារ៉ាប់រងដំណាំកសិកម្ម ព្រមទាំងសមត្ថភាពក្នុងការតាមដាន និងវាយតម្លៃផលប៉ះពាល់នៃគ្រោះធម្មជាតិលើដំណាំកសិកម្ម។

គម្រោង RIICE-Phase III ត្រូវបានចុះកិច្ចព្រមព្រៀងទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ និងបានចុះកិច្ចព្រមព្រៀងត្រីភាគីអនុវត្តគម្រោងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Sarmap និងអង្គការ IRRI នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។ គម្រោងនេះមានរយៈពេល ០២ឆ្នាំ (២០១៩-២០២១) គ្របដណ្តប់លើ២៥ រាជធានី-ខេត្ត។ អ្នកទទួលផលដោយផ្ទាល់ពីគម្រោងនេះមានដូចជា មន្ត្រីនៃអង្គភាពថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ កសិករ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន (ក្រុមហ៊ុនធានារ៉ាប់រងដំណាំ)។ អ្នកទទួលផលដោយប្រយោលរួមមាន អ្នកធ្វើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្ម អ្នកស្រាវជា្រវ អ្នកធុរកិច្ច វិនិយោគិនក្នុងវិស័យផលិតកម្មដំណាំ និងនិស្សិត។

តាមផែនការ គម្រោងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ គម្រោងត្រូវបានពន្យាពេល ០៦ខែទៀត ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូវិញ។ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការដឹកនាំអនុវត្តគម្រោងដែលមានសមាសភាពចំនួន១២រូប ក្រុមការងារថ្នាក់ជាតិចំនួន ១៥រូប និងក្រុមការងារថ្នាក់រាជធានី-ខេត្ត ចំនួន៥០រូប។ អគ្គនាយកដ្ឋានកសិកម្ម គឺជាអង្គភាពដឹកនាំអនុវត្តគម្រោង អង្គភាពចូលរួមអនុវត្តមាននាយកដ្ឋានផែនការនិងស្ថិតិ និងវិទ្យាស្ថាន CARDI។ គម្រោង RIICE-Phase III មានគោលបំណងចម្បងចំនួន០២ គឺ៖ ១. ធ្វើសមាហរណកម្មបច្ចេកវិទ្យា RIICE ទៅក្នុងប្រព័ន្ធរាយការណ៍ស្ថិតិដំណាំស្រូវផ្លូវការរបស់ក្រសួងនិងប្រើប្រាស់សម្រាប់គ្រោះធម្មជាតិដែលប៉ះពាល់ដល់ដំណាំស្រូវ និង២. បង្កើតគោលការណ៍ជាមូលដ្ឋានដើម្បីប្រើប្រាស់ទិន្នន័យបច្ចេក វិទ្យា RIICE សម្រាប់កម្មវិធីធានារ៉ាប់រងដំណាំ និងស្វែងយល់ពីមុខងារថ្មីៗបន្ថែមទៀតរបស់បច្ចេកវិទ្យា RIICE។

គម្រោងមានសកម្មភាពសំខាន់ៗដូចខាងក្រោម ៖
– រៀបចំអង្គភាពសម្រាប់អនុវត្តបច្ចេកវិទ្យា RIICE (ដូចជាការបង្កើតគណៈកម្មការដឹកនាំ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ការតម្លើងឧបករណ៍បច្ចេកវិទ្យា RIICE និងការបណ្តុះបណ្តាលសមត្ថភាពជំនាញដល់អង្គភាពដើម្បីប្រើបច្ចេកវិទ្យា RIICE)
– ផលិតព័ត៌មានបច្ចេកវិទ្យា RIICE (ដូចជាផែនទីក្សេត្របរិស្ថានដំណាំស្រូវ ផែនទីពេលវេលាចាប់ផ្តើមដាំដុះដំណាំស្រូវ ផែនទីតំបន់ដាំដុះស្រូវ ផែនទីជំនន់ទឹកភ្លៀង និងភាពរាំងស្ងួត និងការព្យាករណ៍ទិន្នផលស្រូវពេលប្រមូលផល)
– ផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា RIICE ដល់អ្នកពាក់ព័ន្ធ (សន្និបាត ការប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងបណ្តាញផ្សព្វផ្សាយនានា)
– ពិសោធន៍សាកល្បងលើការធានារ៉ាប់រងដំណាំស្រូវដោយប្រើប្រាស់បច្ចេកវិទ្យា RIICE។

លទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបានរួមមាន ៖
– បើកវគ្គបណ្តុះបណ្តាលក្រុមការងារថ្នាក់ជាតិអំពីបច្ចេកវិទ្យា RIICE ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធី MapScape-Rice និង Rice-YES
– បើកវគ្គបណ្តុះបណ្តាលក្រុមការងារថ្នាក់រាជធាន-ខេត្តអំពីវិធីសាស្ត្រផ្តល់ព័ត៌មានតាមរយៈការប្រើប្រាស់ឧបករណ៍ Smartphone Tablet
– ប្រជុំក្រុមការងារថ្នាក់ជាតិ និងរាជធានី-ខេត្តដើម្បីផ្ទៀងផ្ទាត់ស្ថិតិផ្ទៃដីដាំដុះស្រូវរវាងបច្ចេកវិទ្យា RIICE និងវិធីសាស្ត្ររាយការណ៍តាមទម្លាប់
– ធ្វើផែនទីចំណាត់ថ្នាក់ប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវកម្ពុជាឆ្នាំ២០១៩
– ធ្វើការតាមដានស្ថានភាពរាំងស្ងួតលើដំណាំស្រូវដើមរដូវវស្សាក្នុងឆ្នាំ២០១៩
– ធ្វើបច្ចុប្បន្នភាពផែនទីប្រភេទដីនៃតំបន់ដាំដុះដំណាំស្រូវដែលបានផលិតកាលពីឆ្នាំ២០០០
– ផលិតផែនទីតំបន់ដាំដុះដំណាំស្រូវ និងពេលវេលាដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០២០
– ផលិតផែនទីតំបន់រងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២០
– ធ្វើបច្ចុប្បន្នភាពតំបន់ដាំដុះស្រូវឆ្នាំ២០២០ ជាមូលដ្ឋានសម្រាប់ផលិតផែនទីក្សេត្របរិស្ថានដំណាំស្រូវ
– ផលិតផែនទីតំបន់ដាំដុះដំណាំស្រូវរដូវប្រាំងក្នុងឆ្នាំ២០២១
– ចូលរួមគាំទ្រដល់ការធ្វើពិសោធន៍សាកល្បងលើការធានារ៉ាប់រងដំណាំស្រូវរដូវវស្សាឆ្នាំ២០២០ និង២០២១ ជាមួយដៃគូអនុវត្តគម្រោងដែលមានក្រុមហ៊ុន FORTE, SCOR, Sarmap, អង្គការ SFSA និង SDC។

ចំពោះការធ្វើពិសោធន៍សាកល្បងលើការធានារ៉ាប់រងដំណាំស្រូវ គម្រោងទទួលបានលទ្ធផល ដូចខាងក្រោម ៖
– ក្នុងដូវវស្សាឆ្នាំ២០២០ ការធ្វើពិសោធន៍សាកល្បងលើការធានារ៉ាប់រងដំណាំស្រូវរដូវវស្សាត្រូវបានអនុវត្តដោយប្រើប្រាស់បច្ចេកវិទ្យា RIICE តាមវិធីសាស្ត្រផ្ទៃដី និងសន្ទស្សន៍ទិន្នផល (RIICE AYII) ជាមួយកសិករចំនួន ១០៧នាក់ ស្ថិតនៅក្នុងឃុំចំនួន ២០នៃខេត្តចំនួន៤ គឺ៖ ខេត្តបាត់ ដំបង (៦ឃុំ) ព្រៃវែង (៤ឃុំ) ពោធិ៍សាត់ (៤ឃុំ) និងតាកែវ (៦ឃុំ)។ លទ្ធផលនៅក្នុងឃុំទាំងអស់ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់បានបង្ហាញឱ្យឃើញថាទិន្នផលស្រូវទទួលបានក្នុងឆ្នាំ២០២០ គឺនៅក្រោមកម្រិតរំពឹងទុក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងៗទៅ។ តាមរយៈការសម្ភាសន៍ជាមួយកសិករនៅក្នុងការវាយតម្លៃបញ្ចប់ការប៉ាន់ស្មានទិន្នផលស្រូវឆ្នាំ២០២០ បានឱ្យដឹងថាទិន្នផលស្រូវដ៏ច្រើនបានបាត់បង បណ្តាលមកពីគ្រោះទឹកជំនន់ក្នុងខែកញ្ញា និងតុលា ឆ្នាំ២០២០។ ការគណនាថ្លៃសំណងដោយសារការបាត់បង់ទិន្នផលស្រូវសម្រាប់កសិករនៅក្នុងឃុំចំនួន៨ ក្នុង ចំណោមឃុំទាំង២០ ត្រូវបានធ្វើឡើងដោយផ្អែកលើការប៉ាន់ស្មានដោយបច្ចេកវិទ្យា RIICE។ ការគណនាថ្លៃសំណងដោយសារការបាត់បង់ទិន្នផលស្រូវនេះ កសិករភាគច្រើនបំផុតឯកភាពទទួល យក ផ្ទុយទៅវិញមានតែកសិករចំនួន ២,៦៣% ប៉ុណ្ណោះ យល់ឃើញថាសំណងនេះមិនទាន់ឆ្លើយតបទៅនឹងការបាត់បង់នៅឡើយ។ ថ្លៃសំណងអតិបរមា ដែលបានគណនាដោយបច្ចេកវិទ្យា RIICE សរុបមានចំនួន ១ ២៥០ ០០០រៀល ដែលបានទទួលយកដោយរីករាយពីសំណាក់កសិករចំនួន៨០%។ ចំណែកឯថ្លៃធានារ៉ាប់រងដែលបានកំណត់ឡើងមានចំនួន ១០០ ០០០រៀល ក៏ត្រូវបានឯកភាពទទួលយកដោយកសិករទាំង៨០%ផងដែរ។ កសិករប្រមាណជាង៥០% បានលើកឡើងថា ពួកគាត់ចង់ទិញធានារ៉ាប់រងនៅក្នុងឆ្នាំ២០២១ នេះ រីឯកសិករផ្សេងៗទៀតកំពុងពិចារណា។

– ដោយផ្អែកលើភាពជោគជ័យនៃការអនុវត្តសាកល្បងដោយប្រើប្រាស់បច្ចេកវិទ្យា RIICE AYII លើការធានារ៉ាប់រងដំណាំស្រូវរដូវវស្សាឆ្នាំ២០២០នោះ ក្រុមហ៊ុន FORTE បានស្នើសុំកម្មសិទ្ធិពេញលេញដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះ ពីក្រុមនិយតករ (Regulator) ធានារ៉ាប់រងសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ ជាមួយកសិករក្នុងខេត្តគោលដៅទាំង៤ ជាលក្ខណៈអាជីវកម្មឱ្យស្របទៅ តាមបទដ្ឋានកំណត់នៃការធានារ៉ាប់រង។

ផែនការសកម្មភាពសំខាន់ៗដែលគម្រោងនឹងអនុវត្តបន្តរយៈពេល០៦ខែទៀតគឺ ៖
១. បន្តចូលរួមគាំទ្រការធ្វើពិសោធន៍លក្ខណៈអាជីវកម្មលើការធានារ៉ាប់រងដំណាំស្រូវរដូវវស្សាឆ្នាំ២០២១ ដល់កសិករនៅក្នុងឃុំគោលដៅនៃខេត្តបាត់ដំបង ព្រៃវែង ពោធិ៍សាត់ និងតាកែវ។
២. រៀបចំយុទ្ធសាស្ត្រនិរន្តរភាពសម្រាប់ប្រើប្រាស់បច្ចេកវិទ្យា RIICE ចាប់ពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងរវាងក្រសួងជាមួយក្រុមមហ៊ុន Sarmap និង IRRI។
៣. បញ្ចប់ការធ្វើបច្ចុប្បន្នភាពតំបន់ដាំដុះស្រូវ និងប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ និងផ្ទៀងផ្ទាត់ស្ថិតិផ្ទៃដីដាំដុះ ទិន្នផលស្រូវរវាងបច្ចេកវិទ្យា RIICE និងវិធីសាស្រ្តរាយការណ៍តាមទម្លាប់។វឌ្ឍនភាពនៃការអនុវត្តគម្រោងទី២២៖ ស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវនៅកម្ពុជាជំហានទី៣ (Remote Sensing-based Information and Insurance for Crops in Emerging Economies , RIICE-Phase III)”

៣. បញ្ចប់ការធ្វើបច្ចុប្បន្នភាពតំបន់ដាំដុះស្រូវ និងប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ និងផ្ទៀងផ្ទាត់ស្ថិតិផ្ទៃដីដាំដុះ ទិន្នផលស្រូវរវាងបច្ចេកវិទ្យា RIICE និងវិធីសាស្រ្តរាយការណ៍តាមទម្លាប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។