ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ចែកជូនពលរដ្ឋជួបការលំបាកជាង ២០០ គ្រួសារ នៅស្រុកស្ទឹងត្រង់

(កំពេញ) នៅព្រឹកចុងសប្តាហ៍ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នេះ នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារជនបង្គោលយុវជន ថ្នាក់កណ្ដាល ចុះជួយស្រុកស្ទឹងត្រង់ អមដំណើរដោយប្រតិភូក្រសួងផែនការ, ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល, អភិបាលរងខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុកស្ទឹងត្រង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាង ២០០ គ្រួសារ រស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។