ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែន ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង តាមរយ:ប្រព័ន្ធអនឡាញហ្សូម(Online Zoom)

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែន ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom)។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្តម ជា សុមេធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានឆ្លៀតយកពេលដ៍មមាញឹក ដើម្បីបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែន និងផ្តល់អនុសាសន៍ដឹកនាំជូនដល់រដ្ឋបាលខេត្តដើម្បីអនុវត្ត និងផ្សព្វផ្សាយបន្ត។

ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមជូនពរសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំង​ ឯកឧត្ដម​ លោកជំទាវ​ និងសហការីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។