ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តពោពិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចខែតុលា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ឆិកាខាងមុខ

(ពោធិ៍សាត់) ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តម សេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ចិកា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែនការងារជំនាញ លោកមេ បញ្ជាការ បញ្ជាការរងវរ:សេនាតូចលេខ៨២៥ លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលក្រុង- ស្រុកទាំង៧ និងលោកនាយ នាយរងផ្នែកការិយាល័យជំនាញដោយវត្តមានសរុបចំនួន១៣៩ស្រី០៤នាក់។

ក្រោយពីបានស្តាប់នូវ របាយការណ៍ បូកសរុប សភាពការណ៍ លទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ប្រចាំ ខែតុលា និងមតិចូលរួមរបស់លោកអធិការ ស្នងការរងផែនការងារជំនាញរួចមក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិ៍សាត់ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលទាំងអស់ លើការទប់ស្កាត់និង បង្រ្កាបបទល្មើស ផ្សេងៗទទួលបានលទ្ធផលល្អប្រសើរនៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ស្នងការក៏បានចង្អុលការដាក់ផែនការបញ្ចុះកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ចំនួន៤៦០ ស្រី ២៨នាក់ ដោយបែងចែកជា៣គោលដៅសំខាន់ៗ ដើម្បីចុះការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំង គណ:ប្រតិភូអមដំណើរដែលនឹងអញ្ជើញចុះមកសាកសួរសុខទុក្ខ និងចែកអំណោយ ព្រមទាំងស្រូវពូជដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានលើកឡើងពីវេនប្រចាំបញ្ជានៅស្នងការដ្ឋាននគរបាលខេត្ត និងនៅតាម បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវតែមានវត្តមានអ្នកប្រចាំបញ្ជា២៤ម៉ោង/២៤ម៉ោងឲ្យបានគ្រប់គ្នាទៅតាមវេននីមួយៗ ដើម្បីត្រៀមចុះអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អ្វីកើតឡើង ជាពិសេស ត្រូវយកចិត្តទុកដាក់លើផែនការការពារសុវត្ថិភាពដើម្បីឲ្យមានសុវត្ថិភាពល្អ១០០% ជូនសម្តេចតេជោ ហ៊ុន សែន ដែលជា ប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស: រួមសុខនិង រួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនគិតពីការហត់នឿយផ្ទាល់ខ្លួនរបស់លោក និងគណ:ប្រតិភូអមដំណើរដែលនឹងអញ្ជើញ មកកាន់ទឹកដីនៃខេត្តពោធិ៍សាត់នាពេលខាងមុខដ៏ខ្លីនេះ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។