ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ជំហាន៣ ជាងកន្លះលានដូស ដោយឥតគិតថ្លៃ!

(កំពង់ចាម) នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្ទឹងត្រង់ ស្រុកចំការលើ ស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកោះសូទិន ខេត្តកំពង់ចាម។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានលើកឡើងថា យើងត្រូវជម្រុញការនៃចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចុះឈ្មោះសុំចាក់វ៉ាក់សាំងប្រមាណជាង ៧០មុឺននាក់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ឲ្យបានរួចរាល់ ១០០ភាគរយ នៅពាក់កណ្តាលខែ សីហា ឆ្នាំ២០២១ ៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។