ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានអញ្ជើញដើរពិនិត្យសកម្មភាពរៀបចំទុកដាក់ ពូជស្រូវ វេចខ្ចប់ថង់ប្លាសស្ទិចការពារភ្លៀង យ៉ាងញាប់ដៃ

អញ្ជើញមកដល់ទីតាំងរៀបចំពិធីនៅទីរួមខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញដើរពិនិត្យសកម្មភាពរៀបចំទុកដាក់ពូជ ស្រូវ វេចខ្ចប់ថង់ប្លាស់ស្ទិចការពារភ្លៀង យ៉ាងញាប់ដៃញាប់ញាប់ជើងពីសំណាក់អាជ្ញាធរមូលដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ ក្រុមយុវជន ស.ស.យ.ក យុវជនកាយរិទ្ធ សិស្ស និស្សិត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីឲ្យបានទាន់ពេល និងត្រួតពិនិត្យបរិមាណឲ្យបានច្បាស់លាស់ ។ អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា មកទល់ពេលនេះពូជស្រូវចំនួន១ ១៤១ តោនត្រូវបានដឹកជញ្ជូនមកដល់ទីតាំងរួចហើយ ក្នុងចំណោមបរិមាណពូជស្រូវសរុបចំនួន ១ ៧៣៤តោន ដែលត្រូវយកមកចែកជូនបងប្អូនប្រជាកសិករចំនួន ១៣ ០៤៧គ្រួសារ ដែលពិធីនេះនឹងប្រារព្វនៅថ្ងៃទី០៧ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។