ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន

(ភ្នំពេញ) នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះបងប្រុសឈ្មោះ
ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ
សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ
កក្កដាឆ្នាំ២០២១នេះ។

លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយ
ផ្ទាល់។

សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។

សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។